លោកបណ្ឌិត ហ៊ុន ម៉ាណែត ចែករំលែកមេរៀនដ៏ល្អមួយដែលលោកបណ្ឌិតបានរៀនសូត្រពីសម្តេចតេជោ ហ៊ុន សែន

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែកមេរៀនដ៏ល្អមួយ ដើម្បីឈានទៅកាន់ភាពជោគជ័យ ដែលលោកបណ្ឌិតបានរៀនសូត្រពីឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងតាមរយៈវីដេអូ លើទំព័រហ្វេសប៊ុករបស់លោកបណ្ឌិតថា ទម្លាប់ក្នុងការនាំឱ្យជោគជ័យមានច្រើន តែក្នុងនោះទម្លាប់ទី១ ត្រូវធ្វើការឲ្យល្អ ម៉ត់ចត់ ច្បាស់លាស់ ព្យាយាម អំណត់ មិនថាការងារតូច ឬការងារធំ ក្នុងឋានៈតូច ឬក្នុងឋានៈធំទេ ដាក់ការងារអ្វី ធ្វើឱ្យល្អ កុំចាំថាខ្លួនមានសញ្ញាបត្រអនុបណ្ឌិត ទាល់តែធ្វើមេគេ ទើបអាចបញ្ចេញស្នាដៃ គឺអត់បានការទេ។

លោកបណ្ឌិត បានបញ្ជាក់ថា “កាលមុនខ្ញុំទៅអាមេរិក VOA គេសួរខ្ញុំថា អ្នកណាជា Role Model របស់អ្នកឯង ខ្ញុំប្រាប់ថា ឪខ្ញុំ មិនមែនដោយសារគាត់ជានាយករដ្ឋមន្ត្រីទេ ប៉ុន្តែគាត់តស៊ូគ្រប់ពេល តាំងពីគាត់ធ្វើជាក្មេងវត្តក៏គាត់ប្រឹង គាត់ជាកូនទាហានគេ ក៏គាត់ខំប្រឹង ហើយគាត់ធ្វើការពេលនោះ មិនមែនរំពឹងដើម្បីបានធ្វើជានាយករដ្ឋមន្ត្រីទេ គឺធ្វើដើម្បីឲ្យបានជោគជ័យ នូវអ្វីដែលគាត់ធ្វើ”។

លោកបណ្ឌិត បានបន្តថា “មិនមែនខ្ញុំថា Role Model របស់ខ្ញុំទាល់តែអ្នកធំ អត់ទេ គាត់អ្នកស្ទឹងត្រង់ គាត់តស៊ូអ្វីដែលគាត់ធ្វើ តាំងពីកូនទាហានរហូតដល់ឡើងមេទាហាន រហូតដល់រដ្ឋមន្ត្រីការបរទេស រហូតដល់ធ្វើនាយករដ្ឋមន្ត្រី គឺគាត់ខិតខំគ្រប់បែបយ៉ាង នៅពេលមានភារកិច្ចឲ្យគាត់ ហើយបើគាត់មិនខំបំពេញភារកិច្ច ក្នុងពេលតូចទេ ក៏ថ្នាក់លើមិនអាចវាយតម្លៃឲ្យគាត់ឡើងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here