រដ្ឋាភិបាលថៃសម្រេចអនម័តច្បាប់ឲ្យជនបរទេសទិញដីនៅ ប្រទេសរបស់ខ្លួនបាន

0

 ដោយៈ គង់ ម៉ាលីនណា

       បាងកកៈ  គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលថៃកាលពីថ្ងៃទី ២៥ តុលា កន្លង បានសម្រេចយល់ព្រម អនុញ្ញាតឱ្យជនបរទេសទិញផ្ទះ និងដី បាន ប្រសិ​នបើពួកគេវិនិយោគ យ៉ាងហោចណាស់៤០លានបាត ឬជាង១លានដុល្លារអាមេរិក។

សេចក្ដីសម្រចនេះ នឹងចូលជាធរមានឆាប់ៗ ដោយនឹងមានសុពលភាព ៥ ឆ្នាំ។ នេះបើយោងតាមសារពត៌មាន The Nation។

សំណើនេះ ត្រូវបានក្រសួងមហាផ្ទៃ លើកឡើងកាលពីខែឧសភា ក្នុងគោលបំណងទាញយកការវិនិយោគពីបរទេស និងនាំជនបរទេសដែលមានជំនាញពិសេសមកប្រទេសថៃ។

ដើម្បីមានសិទ្ធិទទួលបាន ជនបរទេសនឹងតម្រូវឱ្យបញ្ជាក់ថា ពួកគេបានវិនិយោគ ទឹកប្រាក់យ៉ាងតិច៤០លានបាតនៅក្នុងប្រទេសថៃ ហើយរក្សាការវិនិយោគនោះ ក្នុងរយៈពេលយ៉ាងតិច៣ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលពួកគេដាក់ពាក្យស្នើសុំទិញ។

ការវិនិយោគអាចធ្វើឡើងច្រើនរូបភាព ដូចជា មូលបត្របំណុលរបស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ភាគហ៊ុននៃមូលនិធិអចលនទ្រព្យ និ ភាគហ៊ុននៃនីតិបុគ្គល ដែលទទួលបានសិទ្ធិជាក្រុមប្រឹក្សាវិនិយោគជាដើម។

ជនបរទេសដែលស្នើសុំទិញដី និង/ឬផ្ទះ ត្រូវតែផលិតវិញ្ញាបនបត្របញ្ជាក់ពីការវិនិយោគរបស់ពួកគេ។

ជនបរទេសអាចទិញដី និង/ឬផ្ទះ នៅទីក្រុងបាងកក ប៉ាតាយ៉ា និងតំបន់ក្រុង ឬតំបន់ផ្សេងទៀតដែលត្រូវបានសម្គាល់ ជាតំបន់លំនៅដ្ឋាននៅក្នុងខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here