IMFបន្ទាបការ​ព្យាករ​ណ៍កំណើនសេដ្ឋកិច្ច​អាស៊ីមកត្រឹម៤ភាគរយ ក្នុងឆ្នាំនេះ

0

ដោយ: លាងហួរ

តូក្យូ: មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបន្ទាបការព្យាករណ៍សេដ្ឋកិច្ចរបស់អាស៊ីនៅថ្ងៃសុក្រនេះ ដែលបណ្តាលមកពីការរឹតបន្តឹងរូបិយវត្ថុសកល អត្រាអតិផរណា និងការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ី  ហ្វិករបស់ IMF បាននិយាយថា ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃសេដ្ឋកិច្ច​ដ៏​ខ្លាំង​របស់​អាស៊ី​នៅ​ដើម​ឆ្នាំ​នេះ ​កំពុង​បាត់​បង់​សន្ទុះ។

ការរឹតបន្តឹងបន្ថែមនៃគោលនយោបាយរូបិយវត្ថុ នឹងត្រូវបានទាមទារដើម្បីធានាថាអត្រាអតិផរណា នឹងធ្លាក់ចុះត្រឡប់ទៅដល់គោលដៅវិញ។

IMF បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់អាស៊ីមកត្រឹម៤ភាគរយនៅឆ្នាំនេះ និង៤,៣ភាគរយនៅឆ្នាំក្រោយ ពោលគឺធ្លាក់ចុះ០,៩ភាគរយ និង០,៨ភាគរយពីខែមេសារៀងគ្នា។

របាយការណ៍ដដែលនេះបានបង្ហាញថា ស្របពេលជំងឺរាតត្បាតកូវីដ១៩បានថមថយចុះ ពេលនេះតំបន់អាស៊ី កំពុងប្រឈមមុខនឹងបញ្ហានៃការរឹតបន្តឹងហិរញ្ញវត្ថុសកល និងការរំពឹងទុកនៃការធ្លាក់ចុះនៃតម្រូវការខាងក្រៅ។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន គឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលជះផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់អាស៊ីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here