សម្តេចតេជោ ហ៊ុន សែន អរគុណបក្សនយោបាយទាំងអស់ ដែលថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ (Video inside)

0

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានថ្លែងសារអរគុណដល់គណបក្សនយោបាយទាំងអស់ ដែលបានចេញមកថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ។

ថ្លែងក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សភ្លើងទៀន ដែលត្រូវបានបង្កើតដោយជនក្បត់ជាតិ សម រង្ស៉ី ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្បត់ជាតិរូបនេះ ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «អរគុណដល់ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា នឹងបោះឲ្យជាបន្តទៀត អរគុណបណ្តាបក្សនយោបាយទាំងអស់ ដែលបានចេញមុខមកថ្កោលទោសមេក្បត់ជាតិ ដែលប្រមាថព្រះចេស្តា ព្រះមហាក្សត្រ»

សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ជនទាំងឡាយកុំភ្ជាប់ខ្លួនជាមួយក្រុមជនក្បត់ជាតិឲ្យសោះ។

សូមជម្រាបថា គណបក្សនយោបាយដែលបានចេញមកថ្កោលទោសជនក្បត់ជាតិ សម រង្ស៉ី មានជាអាទិ៍៖ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សកសិករ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សហ្វ៊ុនស៉ិនប៉ិច។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅប្រទេសបារាំង ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»

LEAVE A REPLY

Please enter your comment!
Please enter your name here