រដ្ឋាភិបាលចិនបង្កើនទំហំទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋកាន់តែច្រើន

0

ដោយៈ លាងហួរ

       ប្រទេសចិនៈ ទំហំនៃការ​វិនិយោគ​លើផ្នែក​ដឹក​ជញ្ជូន​ របស់​ប្រទេស​ចិន​កើន​ឡើង៦,៣ភាគរយ​ក្នុង​រយៈ​ពេល​៣ត្រីមាស​ដំបូង នៃឆ្នាំនេះ ដែលការវិនិយោគនេះមានការកើនឡើងបន្តបន្ទាប់។

យោងតាមទិន្នន័យពីក្រសួងដឹកជញ្ជូន បានបង្ហាញឱ្យដឹងថា ទំហំនៃការវិនិយោគ លើវិស័យដឹកជញ្ជូនរបស់ប្រទេសចិន បានបន្តមានកំណើនជាលំដាប់នៅក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២២នេះ។

យោងតាមប្រភពពីក្រសួងដដែលនេះបានឱ្យដឹងថា ក្នុងអំឡុងពេលនេះ ទំហំនៃការវិនិយោគទ្រព្យសកម្មថេរ ក្នុងវិស័យនេះមានចំនួនសរុប២,៧ពាន់ពាន់លានយ័ន (ប្រហែល៣៧៦,៥៨ពាន់លានដុល្លារ) ពោលគឺកើនឡើង៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងត្រីមាសទី៣ ទំហំនៃការវិនិយោគ បានកើនឡើង៥,៧ភាគរយក្នុងរយៈពេលមួយឆ្នាំមុន ជាមួយនឹងល្បឿន០,៨ភាគរយ លឿនជាងត្រីមាសទីពីរ។

គិតចាប់ពីចន្លោះខែមករា និងខែកញ្ញា ទំហំនៃការវិនិយោគលើការសាងសង់ផ្លូវបានកើនឡើង១០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ប្រហែល២,០៦ពាន់ពាន់លានយ័ន។

ទំហំនៃការវិនិយោគ លើការសាងសង់ផ្លូវទឹកឈានដល់១១២,៤ពាន់លានយ័នក្នុងរយៈពេលដូចគ្នា ពោលគឺកើនឡើង៦,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here