អ្នកជំនាញ:គម្រោងខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រទេសចិនផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា

0

ដោយ: លាងហួរ

ភ្នំពេញ: ក្រុមមន្ត្រី និងអ្នកជំនាញកម្ពុជាបាននិយាយថា គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិន។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានមានប្រសា​សន៍ថា BRI គឺជាក្របខ័ណ្ឌដ៏សំខាន់មួយ ដែលជួយដល់ប្រទេសកម្ពុជាក្នុងការទាក់ទាញការវិនិយោគ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោកបានប្រាប់សារពត៌មាន Xinhua នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ក្នុងនាមកម្ពុជាជាប្រទេសមួយ ដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងពីស   ង្គ្រាម និងជម្លោះ ដូច្នេះវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់យើង មិនមានគ្រប់គ្រាន់ទេ យើងត្រូវការការវិនិយោគដើម្បីអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និងកំពង់ផែក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។

លោក កៅ គីម ហួន ដែលនឹងចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានចាប់ពីខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា គម្រោង BRI បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ប្រទេសដែលចូលរួមទាំងអស់ផងដែរ។

លោកបានបន្តថា កម្ពុជាជាប្រទេសដែលផលិតស្រូវបានច្រើន ព្រមទាំងរួមចំណែកធានាសន្តិសុខស្បៀង ដូច្នេះយើងក៏ត្រូវការការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធបែបនេះ ត្រូវការដើមទុនច្រើន។ ដូច្នេះBRI គឺជាក្របខ័ណ្ឌដែលអាចជួយយើង ទាក់ទាញវិនិយោ​គិនបាន។

ជាមួយគ្នានេះ លោក វ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានមានប្រសាសន៍ថា គម្រោងធំ BRI នៅកម្ពុជា រួមមាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវថ្នល់ និងស្ពានដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គ​មរបស់ប្រទេសកម្ពុជា។

លោកបានបន្តថា “គម្រោងទាំងនេះបានផ្តល់ ហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជា”។

ជាមួយគ្នានេះ លោក នាគ ច័ន្ទដារិទ្ធ នាយកមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា គម្រោ​ងBRI នឹងក្លាយជាកត្តារួមចំណែកសំខាន់មួយ ដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ក្នុងយុគសម័យ ក្រោយជំងឺរាតត្បាតកូវីដ១៩។

លោកបានប្រាប់សារពត៌មានចិនXinhua ថា “ខ្ញុំជឿជាក់ថាគម្រោង BRI នៅទីនេះនឹងជួយឱ្យកម្ពុជា សម្រេចបាននូវគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here