នាយករដ្ឋមន្រ្តីចិនចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា

0

ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ នាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាងបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាហើយ ជាមួយនឹងការទទួលស្វាគមន៍ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាព។

យោងតាមគ្រុបតេឡេក្រាមផ្លូវការរបស់សម្តេចតេជោបានបង្ហាញនៅមុននេះបន្តិចថា នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

តាមព៌តមានដែលប្រកាសដោយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិននាពេលនេះ នឹងមានការចុះហត្ថលេខាលើកម្ចីសម្បទានរបស់រដ្ឋាភិបាលចិន លើគំរោងកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើន​ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ការពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅកាន់ក្រុងកំពង់ចាមជាបួនគន្លង គំរោងសាងសង់ស្ពានឆ្លងកាត់ខេត្តក្រចេះ និងកសាងផ្លូវទៅកាន់ខេត្តកំពង់ធំជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here