តម្លៃប្រេងសាំងឡើងថ្លៃ១៥០រៀល ខណៈប្រេងម៉ាស៊ូតឡើង៥០រៀល រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសថា តម្លៃប្រេងសាំងធម្មតាឡើងថ្លៃ៤,៤០០រៀល ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតឡើង៥,១០០រៀល ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកានេះ បើធៀបនឹងតម្លៃកាលពីសប្តាហ៍មុន ប្រេងសាំងឡើងថ្លៃ១៥០រៀល ខណៈប្រេងម៉ាស៊ូតឡើង៥០រៀល ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា។

ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។ ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here