ដោយ: លាងហួរ
ភ្នំពេញ: ចាប់តាំងពីប្រទេសកម្ពុជា ចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩មក កម្ពុជាបានធ្វើជាប្រធានកិច្ច ប្រជុំកំពូលអាស៊ានចំនួន២លើករួចមកហើយ ដែលពេលនេះកម្ពុជាកំពុង ធ្វើជាម្ចាស់ផ្ទះនាលើកទី៣ផងដែរ។
ក្រុមអ្នកសង្កេតការណ៍នយោបាយឯករាជ្យ បានមានប្រសាសន៍ថា ពួកគេជឿថាប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងល្អឥតខ្ចោះ ក្នុងការសម្រុះសម្រួលវិបត្តិនយោបាយក្នុងតំបន់ និងពិភពលោក ក្នុងឋានៈជាប្រធានអាស៊ាន។
ថ្វីត្បិតតែកម្ពុជាជាប្រទេសតូចក៏ដោយ ក៏ប្រទេសនេះអាចចរចារជាមួយប្រទេសដែលមានអំណាចធំជាងខ្លួន ជុំវិញបញ្ហាជម្លោះដែលទាក់ទងនឹងសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ វិបត្តិមីយ៉ាន់ម៉ា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ទោះបីជាមានភាពចលាចលខ្លះកាលពីឆ្នាំ២០២១ ប្រទេសកម្ពុជាបានប្រើប្រាស់វេទិកាអាស៊ាន ដើម្បីសម្រេចបាននូវផលចំណេញសេដ្ឋកិច្ចសម្រាប់តំបន់ ដោយការផ្លាស់ប្តូរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៅមុខ ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
លោក ពុយ គា អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូបាន បានមានប្រសាសន៍ថា តួនាទីរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានបានលើកមុខមាត់របស់ប្រទេសលើឆាកអន្តរជាតិ ខណៈដែលខ្លួនកំពុងដើរតួជាអ្នកតំណាងសម្រាប់តំបន់អាស៊ានទាំងមូល តាមរយៈវេទិកាផ្សេងទៀត។
លោកបានមានប្រសាសន៍បន្តថា “កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នងនាមជាអ្នកសម្រុះសម្រួល ក្នុងជម្លោះផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ដូចជាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយបច្ចុប្បន្ននេះកម្ពុជាមានឱកាស ដើម្បីយកអាសនៈរបស់ខ្លួន នៅក្បែរសហរដ្ឋអាមេរិក ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក”។ លោកបន្តថា “សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ធ្លាប់បានសរសើរកម្ពុជា និងសរសើរចំពោះការដឹកនាំរបស់អាស៊ាននៅឆ្នាំនេះផងដែរ”៕ ប្រភព The Nation៕