ដោយ: លាងហួរ
ម៉ាកាវ:ក្រុមប្រតិបត្តិករកាស៊ីណូម៉ាកាវ ដែលកំពុងប្រជែងគ្នាដើម្បីទទួលបានអាជ្ញាប័ណ្ណត្រូវបានគេរំពឹងថា ពួកគេនឹងបោះទុនវិនិយោគសរុបប្រហែល១០០ពាន់លានប៉ាតាកាស(១២,៤ពាន់លានដុល្លារ) ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។
បេក្ខភាពទាំង៧ ដែលកំពុងប្រកួតប្រជែងគ្នារួមមានក្រុមហ៊ុន Sands China, Wynn Macau Galaxy Entertainment, MGM China Melco Resorts និង SJM Holdings ក៏ដូចជាអ្នកចូលរួមថ្មី Genting Malaysiaផងដែរ។
ដំណើរការចរចារជាមួយរដ្ឋបាលក្រុងម៉ាកាវ គឺស្ទើរតែបញ្ចប់រួចរាល់ទៅហើយ ដោយក្រុមអ្នកដេញថ្លៃបានឈាន ដល់ការព្រមព្រៀងគ្នាលើអ្វីដែលពួកគេម្នាក់ៗ ស្នើធ្វើឡើងក្នុងអាជ្ញាប័ណ្ណ ដែលមានរយៈពេល១០ឆ្នាំដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៣។
ក្រុមហ៊ុនទាំង៦ខាងលើ បានដំណើរការនៅក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវ ចាប់តាំងពីឆ្នាំ២០២២ ដោយសម្បទានបច្ចុប្បន្នរបស់ពួកគេ នឹងផុតកំណត់នៅចុងឆ្នាំ២០២២នេះ។
ការដេញថ្លៃសម្រាប់អាជ្ញាប័ណ្ណថ្មី កើតឡើងស្របពេលដែលគោលនយោបាយសូន្យកូវីដរបស់ប្រទេសចិន បានរារាំងប្រាក់ចំណូលកាស៊ីណូក្នុងរយៈពេល២ឆ្នាំកន្លងមក ទោះបីជាមានការបន្ថយការរឹតបន្តឹង ក្នុងការធ្វើដំណើរសម្រាប់ចិនដីគោកក៏ដោយ ប៉ុន្តែប្រាក់ចំណូលពីវិស័យល្បែងទំនងជាមិនហក់ឡើងវិញក្នុងរយៈពេលដ៏ខ្លីនេះទេ៕