តើសាលាក្រុងប៉ារីសធ្លាប់បានបង្ហាញពីលទ្ឋផលនិងផែនការអភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញយ៉ាងដូចម្តេច?

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ សាលាបារាំងចុងបូព៌ា បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសិក្សា និងរៀបចំផែនការមេដើម្បីកសាងទីក្រុងនេះ ឲ្យមានការអភិវឌ្ឍន៍ដោយចីរភាព ស្របពេលប្រជាសាស្រ្ត យានយន្ត និងកត្តានគរូបនីយកម្មមានកំណើនខ្ពស់។

តើសាលាក្រុងប៉ារីសបានបង្ហាញលទ្ឋផលសិក្សា និងរៀបចំចក្ខុវិស័យដូចម្តេចសម្រាប់រាជធានីភ្នំពេញ?។

រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពី ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការ លើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាល រាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈប្រតិភូតំណាងសាលាក្រុងប៉ារីស ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុននានា។

សិក្ខាសាលាបានបង្ហាញពីលទ្ធផលស្តីពី ការសិក្សាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ រួមមាន បទបង្ហាញផែនទីនៃគម្រោងអភិវឌ្ឍន៍ក្នុងតំបន់បឹងជើងឯក និងទិន្នន័យដែលប្រមូលបាន គម្រោងអភិវឌ្ឍន៍ផ្នែក បណ្ដាញធារាសាស្ត្រ ដើម្បីជួយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ចៀសផុតពីគ្រោះទឹកជំនន់, ការលើកកម្ពស់តម្លៃនៃបរិស្ថាន និងសេដ្ឋកិច្ច ការវិភាគទៅលើវិស័យទេសចរណ៍ និងការលើកគម្រោងប្លង់បណ្តាញផ្លូវ នៃគម្រោងអភិវឌ្ឍន៍ ដោយផ្អែកលើគម្រោងដែលមានស្រាប់ ។

រដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីសបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ។

គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺផ្តោតទៅលើការជួយជ្រោមជ្រែង ដល់ការអភិវឌ្ឍរាជធានីភ្នំពេញ លើផ្នែកសំខាន់ៗបីសំខាន់ៗ ដូចជាទី១សិក្សា និងកសាងប្លង់លំអិតសម្រាប់ការរៀបចំ ទីក្រុងភ្នំពេញភាគខាងត្បូង ដើម្បីបញ្ជៀសទឹកជំនន់ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍នានា ទី២ សិក្សា និងកសាងប្លង់លំអិត សម្រាប់ការដឹកជញ្ជូនសាធារណៈ និងទី៣ ការរៀបចំលំហសាធារណៈ រួមមាន ការជួយរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងលំហសាធារណៈ៕
 

LEAVE A REPLY

Please enter your comment!
Please enter your name here