ជនបរទេសទិញខុនដូគ្របដណ្តប់លើទីផ្សារសរុប៦៥ភាគរយគិតចាប់តាំងពីផ្នែកនេះរីកចម្រើន

0

ដោយៈ សុផារី

ភ្នំពេញៈ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន realestate.com.kh បានបង្ហាញថា ការលក់អចលនទ្រព្យខុនដូ ដល់ជនបរទេស មានចំនួន៦៥% នៃការលក់ខុនដូទាំងអស់ ដោយគិតមកដល់ពេលនេះ ក្នុងឆ្នាំ ២០២២។

នេះបើយោងតាមរបាយការណ៍ ចេញផ្សាយនៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា ការលក់អចលនទ្រព្យ ប្រភេទខុនដូដល់ជនបរទេសមានចំនួន៦៥% នៃការលក់ខុនដូទាំងអស់ គិតតាំងពីផ្នែកនេះមាន​ការអភិវឌ្ឍន៍ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២២។

យោងតាមគេហទំព័រ realestate.com.kh ខុនដូដែលមានបន្ទប់គេងតែមួយ និងពីរបន្ទប់គេង មានតម្រូវការច្រើនបំផុត។ ការស្ទង់មតិអចលនទ្រព្យឆ្នាំ២០២២ របស់ក្រុមហ៊ុនបានបង្ហាញថា ទីក្រុងភ្នំពេញក៏ជាតំបន់ដែលពេញចិត្ត ក្នុងការទិញសម្រាប់អ្នកទិញកម្ពុជា ចិន និងលោកខាងលិចផងដែរ។

របាយការណ៍ដដែលឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូ បានកើនឡើងដល់២៨.០០០យូនីត និងមានគំរោងសរុបចំនួន៩៥អគារ ដែលបានបញ្ចប់ការ​សាងសង់នៅទូទាំងទីក្រុងភ្នំពេញ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង៥០.០០០យូនីត និងកើនឡើងរហូតដល់ជិត៨០.០០០យូនីតនៅឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here