វារីអគ្គិសនីតម្លៃដ៏ធំតម្លៃ២៣១លានដុល្លារកំពុងដំណើរការនិងគ្រោងដាក់ដំណើរការនៅរយៈពេល៤ឆ្នាំខាងមុខ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានជម្រុញឲ្យក្រុមហ៊ុនវិនិយោគគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ពន្លឿនការសាងសង់អាចនឹងបញ្ចប់រួចរាល់ជាស្ថាពរតាមផែនការ ហើយឈានដល់ការដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។

បច្ចុប្បន្នក្រសួងរ៉ែ និងថាមពលកំពុងខិតខំជំរុញ ដំណើរការសាងសង់នេះយ៉ាងសស្រាក់សស្រាំ។ នេះបើយោងតាមការចុះត្រួតពិនិត្យ របស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

លោកបានឱ្យដឹងថា ក្រុមការងារក្រសួងបានណែនាំ ដល់ក្រុមការងារជំរុញការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាឱ្យបានរួចរាល់តាមផែនការ​ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦​ ខាងមុខនេះ។

រដ្ឋបាលខេត្តពោធិ៍សាត់ ធ្លាប់បានឱ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រ ខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមព​លក្នុងស្រុក និងកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។

គម្រោងដ៏ធំមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia) Co., Ltd មានតម្លៃសរុបជាង២៣១លានដុល្លារ។ គួរម្លឹកទៀតថា រដ្ឋាភិបាលបានអនុម័តគម្រោងនេះ តាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​​ប្រឈម ​​​​ក្នុង​វិស័យ​អគ្គិសនី​​នៅ​​​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here