ក្រសួងទេសចរណ៍ចុះMOUជាមួយស្ថាប័នចំនួន៣ដើម្បីបង្កើត Mobile Appលើការផ្សព្វផ្សាយពីទេសចរណ៍

0

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីការរៀបចំMobile App ដើម្បីផ្សព្វផ្សាយពីសហគមន៍ និងតំបន់អេកូទេសចរណ៍នៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាង (គ.ជ.អ.អ.) តំណាងដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា តំណាងដោយលោក Sanjiv Aggarwal, Counsellor & Head of Chancery លើគម្រោងដែលមានឥទ្ធិពល (QIP)។

ពិធីចុះហត្ថលេខាលើMOUរវាង (គ.ជ.អ.អ.) តំណា​ងដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងសហគ្រិនខ្មែរ តំណាងដោយលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរស្តីពី គម្រោងលើកកម្ពស់សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងសហគមន៍ សម្រាប់បណ្តាខេត្តភាគខាងជើង ក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២២​។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី “ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប” ចុះហត្ថលេខាដោយ លោកបណ្ឌិត ជុក ជំនោរ ប្រធានលេខាធិការដ្ឋាន (គ.ជ.អ.អ.) និងលោក លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល FACT៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here