បុរី GB Residence ផ្តល់ការបញ្ចុះតម្លៃ ១២ភាគរយ គ្រប់ប្រភេទផ្ទះ

0

ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្តអតិថិជន បុរី GB Residence បានសម្រេចផ្តល់នូវលក្ខខណ្ឌបង់ប្រាក់ពិសេស និងបញ្ចុះតម្លៃរហូតដល់ ១២% សម្រាប់ផ្ទះគ្រប់ប្រភេទផ្ទះក្នុងបុរីជីប៊ី ។

កញ្ញា កាំង តារាវត្តី នាយកផ្នែកទីផ្សារ នៃបុរី GB Residence បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ជាមួយហ្នឹងកញ្ចប់លើកទឹកចិត្តដល់អតិថិជន បុរីបានហ្នឹងកំពុងផ្តល់លក្ខខណ្ឌបង់រំលោះសុទ្ធ 100% ដោយឥតការប្រាក់ជាមួយគម្រោងផ្ទាល់ ។ លើសពីនេះ យើងនៅមានលក្ខខណ្ឌបង់ប្រាក់ផ្សេងៗដើម្បីជាជម្រើស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបត់បែនតាមលទ្ធភាពរបស់ពួកគាតផងដែរ។

កញ្ញាបន្តថា “ទោះជាសេដ្ឋកិច្ចពិភពលោកប្រឈមហ្នឹងវិបត្តិកូវីដ១៩ បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ប៉ុន្តែបុរី ជីប៊ី នៅតែមានអាត្រាការលក់ជាហូហែរ ដោយសារមានការគាំទ្រជាបន្តបន្ទាប់ពីអតិថិជនទៅលើគុណភាពនិងទំនុកចិត្ត”។

បុរី ជីប៊ី ស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្បែររង្វង់មូលកួរស្រូវ អតិថិជនដែលជ្រើសយកគម្រោងជីប៊ី នឹងទទួលបានឳកាសចំណេញខ្ពស់ នាពេលអនាគតឆាប់ៗនេះ ។ ដោយសារបុរី សិ្ថតនៅផ្លូវមេ ជាផ្លូវរដ្ឋទំហំ៥០ម៉ែត្រ ដែលសម្រួលដល់អ្នកដំណើរជាតិ អន្តរជាតិរាប់ពាន់នាក់ចេញ ពីព្រលានយន្តហោះអន្តរជាតិថ្មី ដែលត្រូវធ្វើដំណើរឆ្លងកាត់បុរី នេះជាហេតុបង្កឲ្យអ្នកទិញលំនៅដ្ឋានក្នុងបុរីនេះអាចប្រកបអាជីវកម្មបាន និងតម្លៃផ្ទះហក់ឡើងកាន់តែខ្ពស់នាពេលអនាគត។

ជាមួយគ្នានេះលោក តាំង កៅគៀត នាយកប្រតិបត្តិ បុរី GB Residence បានមានប្រសាសន៍ឲ្យដឹងផងដែរថា បុរីនេះបានរៀបចំសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ ដោយស្ថាបត្យករឌីហ្សាញលំនៅដ្ឋានក្នុងបុរីធ្លាប់បានជាប់ពាន់រង្វាន់លេខ១ នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ដែលធ្វើឲ្យម៉ូតផ្ទះរបស់បុរីស្អាត ប្លែក ហើយផ្ទះនីមួយៗមានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។

លោកបន្តថា “លើសពីនេះ ក្រុមហ៊ុនបានចំណាយដីក្នុងបុរី ដើម្បីរៀបចំជាហេដ្ឋារចនាសម្ព័ន្ឋ ពិសេសសួនច្បារ ដែលអនុញ្ញាត្តឲ្យអ្នករស់នៅក្នុងបុរីនេះបានកំសាន្ត ដើរហាត់ប្រាណ ញាំកាហ្វេជជែកគ្នាក្រោយសំរាកពីការងារ ពិសេសពួកគេអាចបង្កើតសកម្មភាពអាជីវកម្មក្នុងបុរីនេះផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here