លោក Riku Tazumi ក្លាយជាមហាសេដ្ឋីជនជាតិជប៉ុនវ័យក្មេង ក្នុងពិភពVtube

0

ដោយ: លាងហួរ

ជប៉ុន: លោក Riku Tazumi មានវ័យត្រឹមតែ២៦ឆ្នាំគឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ហើយថែមទាំងជាមហាសេដ្ឋី ហើយលោកក៏ជាស្ថាបនិកជនជាតិជប៉ុននៃ Anycolor Inc. ដែលជាក្រុមហ៊ុនបង្កើតភ្នាក់ងារ YouTuber និម្មិត (VTuber)ផងដែរ។

ដំណើរជីវិតរបស់លោក Tazumi ដើម្បីក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុត នៅក្នុងប្រទេសកំណើតរបស់លោក បានចាប់ផ្តើមនៅពេលលោកនៅរៀននៅសកលវិទ្យាល័យ ហើយលោកពឹងផ្អែកលើជំនាញផ្ទាល់ខ្លួន នៅទីបំផុតលោកទទួលបានរង្វាន់នៃភាពជោគជ័យ។

ដូច្នេះតើលោកជានរណា ហើយតើលោកក្លាយជាអ្នកដឹកនាំ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅក្នុងពិភព VTube យ៉ាងដូចម្តេច?។

លោក Tazumi បានបង្កើត Anycolor (Ichikara Inc.) នៅពេលដែលលោក នៅជានិស្សិតសាកលវិទ្យាល័យ។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា សហគ្រិនជនជាតិជប៉ុនរូបនេះ បានបង្កើតក្រុមហ៊ុននៅឆ្នាំ២០១៧ នៅពេលលោកមានអាយុ២១ឆ្នាំ មុនពេលសម្រេចចិត្តផ្អាកការសិក្សារបស់លោក ដើម្បីផ្តោតលើការចាប់ផ្តើមអាជីវកម្ម។

ក្នុងនាមជាក្រុមហ៊ុនមេ ក្នុងចំណោមភ្នាក់ងារ VTuber ជាច្រើន ក្រុមហ៊ុន Anycolor រកប្រាក់ចំណេញរបស់ខ្លួន តាមរយៈការគ្រប់គ្រងIdol និងCreatorនិម្មិត។

ក្រុមហ៊ុននេះបានរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានចុះបញ្ជីជាសាធារណៈ នៅលើផ្សារហ៊ុនតូក្យូក្នុងខែមិថុនា។

យោងតាមសារពត៌មាន ​​Bloomberg បានឱ្យដឹងថា តម្លៃភាគហ៊ុនរបស់ Anycolor បានហក់ឡើង៨ដង ចាប់តាំងពីក្រុមហ៊ុនចេញជាសាធារណៈ។

គិតត្រឹមខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុននេះមានតម្លៃប្រហែល២,៥ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាទីផ្សារកំពូលមួយនៅឆ្នាំ២០២២នេះ។

កាលពីឆ្នាំ២០២០កន្លងទៅ ទស្សនាវដ្តី Forbes បានរាយការណ៍ថាក្រុមហ៊ុនបានបង្កើនការវិនិយោគ រហូតដល់៦,៥លានដុល្លារអាមេរិក ពីបណ្តាក្រុមវិនិយោគិនរបស់ខ្លួន ដោយឱ្យជួយក្រុមហ៊ុននេះ ពង្រីកខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា និងចិន និងបង្កើនតម្លៃរបស់ខ្លួនយ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here