ដោយ: លាងហួរ
អន្តរជាតិ: ស្ថាប័នគ្រប់គ្រងនៃគណៈកម្មការទន្លេមេគង្គ បានអនុម័តគំនិតផ្តួចផ្តើមសំខាន់ៗចំនួន២ ក្នុងគោលបំណងសម្របសម្រួល និងកែលម្អកិច្ចខិតខំប្រឹងប្រែងទូទាំងតំបន់ ដើម្បីតាមដាន និងការពារសុខភាពនៃផ្លូវទឹកដ៏សំខាន់បំផុតសម្រាប់តំបន់អាស៊ីអាគ្នេយ៍។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នៅក្នុងការរៀបចំសម្រាប់កិច្ចប្រជុំលើកទី២៩ របស់ក្រុមប្រឹក្សា MRC តំណាងនៃប្រទេសសមាជិក MRC ចំនួន៣រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម បានអនុម័តលើបណ្តាញត្រួតពិនិត្យទន្លេស្នូល ដែលមានមុខងារសំខាន់ ក្នុងការគាំទ្រដល់រដ្ឋាភិបាល ដូចជា ប្រមូលទិន្នន័យវិទ្យាសាស្ត្រ និងតាមដានបញ្ហាសំខាន់ៗដូចជា ជលសាស្ត្រ គុណភាពទឹក ការបញ្ចេញទឹក ដីល្បាប់ ជលផល និងសុខភាពអេកូឡូស៊ី។








