សម្ដេចតេជោបង្ហើបពីសំណួរចំនួនពីររបស់អ្នកធុរកិច្ចជប៉ុន មុនចូល មកវិនិយោគនៅកម្ពុជា

0

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អ្នកធុរកិច្ចជប៉ុនជាអ្នកវិនិយោគដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា និងមានគម្រោងលេចធ្លោមួយចំនួនទទួលបានការគាំទ្រពី ប្រជាពលរដ្ឋកម្ពុជាផងដែរ ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនជប៉ុនជាច្រើន កំពុងចង់មកបណ្ដាក់ទុនវិនិយោគជាច្រើនថែមទៀត។

សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីគម្រប់ខួប១១ឆ្នាំនៃ ក្រុមហ៊ុនMinebeaកាលពីថ្ងៃទី១ ធ្នូ២០២២ ថា មុនជប៉ុនចូលមកវិនិយោគគេសួរតែពីរសំនួរប៉ុណ្ណោះ។

សម្ដេចតេជោបានមានប្រសាសន៍ថា បើនិយាយពីជប៉ុនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ចំណុចសំខាន់គឺមានតែពីរទេដែលជប៉ុនសួរមុនគេ ទី១ តើតម្លៃអគ្គិសនីយ៉ាងម៉េច ? រឿងនេះ វាទាក់ទងនឹងផលចំណេញរបស់អ្នកវិនិយោគ ដែលគេត្រូវគិតគូរឱ្យបានច្បាស់ មុននឹងចូលមកវិនិយោគ។ចំណុចទី២ ទាក់ទិននឹងពលកម្មជំនាញ ឬធនធានមនុស្ស។

សម្ដេចបន្តថា ទាក់ទងនឹងចំណុចទាំងនេះ ទើបកម្ពុជាបានខិតខំបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការជាក់ស្ដែង ក្រុមហ៊ុនជប៉ុនមួយMinebea មានបុគ្គលិករហូតដល់ជាង៦០០០នាក់ទៅហើយ ហើយក្រុមហ៊ុននេះលឺថា គ្រោងនឹងពង្រីកបន្ថែមទៀតនៅថ្ងៃខាងមុខ ។ ក្រៅពីក្រុមហ៊ុនជប៉ុនមួយនេះ ក៏មានក្រុមហ៊ុនជប៉ុនផ្សេងទៀត ក៏ដូចជា ក្រុមហ៊ុនបរទេសនិងក្នុងស្រុកជាច្រើនទៀត ។

នៅក្នុងពិធីគម្រប់ខួប Minebea នេះដែរសម្ដេចមានប្រសាសន៍ថា ក្រុមហ៊ុននេះ មិនមែននៅជាមួយយើងត្រឹម១០ ឬ២០ឆ្នាំ ឬក៏៣០ឆ្នាំនោះទេ តែក្រុមហ៊ុននេះនឹងនៅរហូត តកូនតចៅ ដូច្នេះយើងមានក្រុមហ៊ុនជប៉ុនធំមួយដែលនៅជាមួយយើង និងអាចពង្រីកអាជីវកម្មបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថាជប៉ុនជាវិនិយោគិនមួយ ដែលមានភាពស្មោះត្រង់ និងជាវិនិយោគិន ដែលមានគោលដៅច្បាស់លាស់ ហើយប្រទេសណាក៏ចង់បានជប៉ុនទៅ បណ្ដាក់ទុនវិនិយោគប្រទេសរបស់ពួកគេដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here