ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិនកំពុងប្រឈមនឹងហានិភ័យ ពីវិបត្តិអចលនទ្រព្យ

0

ដោយ: លាងហួរ

ប៉េកាំង: ទីភ្នាក់ងារវាយតម្លៃ Moody’s បានរាយការណ៍នៅថ្ងៃសុក្រនេះថា ហានិភ័យចំពោះស្ថិរភាព នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិនកំពុងកើនឡើង ក្រោយពីមានការបន្តធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលធ្វើឱ្យធនាគារតូចៗកាន់តែងាយរងគ្រោះ។

វិស័យអចលនៈទ្រព្យរបស់ប្រទេសចិន បានដាំក្បាលចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានរារាំង ការផ្តល់ប្រាក់កម្ចីច្រើនលើសលប់ពេកដល់អ្នកអភិវឌ្ឍន៍។  ការគៀបសង្កត់នេះ បានបង្កឱ្យមានការធ្លាក់ចុះនៃការវិនិយោគលើអចលនទ្រព្យ ការលក់ និងតម្លៃ និងការខកខានទូទា ត់សងមូលបត្របំណុល។

ទីភ្នាក់ងារ Moody’s បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា ទ្រនាប់សម្រាប់ការពារប្រព័ន្ធហិរញ្ញវត្ថុកំពុងបំផ្លាញ ដែលនឹងបង្កហានិភ័យ ប្រសិ នបើការធ្លាក់ចុះ នៃអចលនទ្រព្យកាន់តែអូសបន្លាយពេលទៅមុខ ហើយការធ្លាក់ចុះ នៃតម្រូវការបានរក្សាទស្សនវិស័យអវិជ្ជមាន សម្រាប់វិស័យអចលនទ្រព្យរបស់ប្រទេសចិន។

ហានិភ័យចំពោះស្ថិរភាព នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន កំពុងកើនឡើង ស្របពេលមានការធ្លាក់ចុះ នៅក្នុងវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

ចំណែកទីក្រុងប៉េកាំង បានបង្កើនការគាំទ្រក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល ក្នុងវិស័យអចលនទ្រព្យ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់។

លោកស្រី Lillian Li អនុប្រធាន និងជាមន្ត្រីជាន់ខ្ពស់ផ្នែកឥណទានរបស់ទីភ្នាក់ងារMoody’sបានមានប្រសាសន៍ថា ទោះបីជាក្រុមអាជ្ញាធរចិនបន្តប្រើប្រាស់ឧបករណ៍ជាច្រើន ដើម្បីការពារវិបត្តិហិរញ្ញវត្ថុជាប្រព័ន្ធយ៉ាងណាក្តី ប៉ុន្តែទ្រនាប់ការពារទាំងនោះកំពុងចុះខ្សោយ និងអាចបង្កជាហានិភ័យ ប្រសិនបើការដាំក្បាលចុះ នៃវិស័យអចលនទ្រព្យចិន នៅតែអូសបន្លា យបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here