រដ្ឋបាលខេត្តព្រះសីហនុកំពុងរៀបចំយ៉ាងសកម្មដើម្បីទទួលធ្វើម្ចាស់ផ្ទះបុណ្យសមុទ្រនៅចុងឆ្នាំនេះ

0

    ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ អំពូលភ្លើងលំអរនានា ត្រូវបានបំពាក់តាមចដើមឈើ និងបង្គោលអគ្គិសនីនានា ដើម្បីលើកកំពស់សោភ័ណភាព ក្នុងទីក្រុងព្រះសីហនុ ជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះពិធីបុណ្យសមុទ្រនៅចុងឆ្នាំនេះ។

ខេត្តដែលមានការអភិវឌ្ឍយ៉ាងលឿននេះ ក៏នឹងរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ក្នុងពេលដំណាលគ្នានេះផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពីការប្រគុំតន្ត្រី តាំងពិព័រណ៍ និងបាញ់កាំជ្រួចនៅក្នុងឱកាសបុណ្យសមុទ្រ លើកទី១៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកឆ្នាំ២០២២ ជាមួយអាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងភាគីម្ចាស់សំណើ តាមរយៈប្រព័ន្ធប្រជុំ zoom។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនម្ចាស់សំណើទាំងអស់ យកចិត្តទុកដាក់ជាពិសេស និងមានទំនួលខុសត្រូវ លើការគ្រប់គ្រងអនាម័យបរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅអំឡុងពេល និងក្រោយព្រឹត្តិការណ៍ ធ្វើយ៉ាងណាធានាឱ្យបាននូវសោភណ្ឌភាព និងកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខេត្តព្រះសីហនុ។

ពិធីបុណ្យលើកទី៩ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ស្អាតជាងគេលើពិភពលោក ក្រោមប្រធានបទ” ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នៅខេត្តព្រះសីហនុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here