អ្នកជំនាញ: ពេលនេះជាឱកាសល្អសម្រាប់ការវិនិយោគដីធ្លីសម្រាប់ ការអភិវឌ្ឍរយៈពេលវែង

0

ដោយ: សុផារី

ភ្នំពេញ: តម្រូវការប្រើប្រាស់ដីធ្លីនៅតែបន្តមានជាហូរហែ ខណៈតម្រូវការអភិវឌ្ឍន៍នៅបន្តមាន។ អ្នកជំនាញបង្ហាញទស្សនៈថា ពេលនេះជាពេលវេលាស័ក្តិសមសម្រាប់ការវិនិយោគដីធ្លី ដើម្បីត្រៀមរៀបចំសម្រាប់ការវិនិយោគ និងអភិវឌ្ឍនៅក្នុងរយៈពេលវែងនៅថ្ងៃក្រោយ។

លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ចនិងវិនិយោគ បានលើកឡើងនៅថ្ងៃទី ២៥ ខែធ្នូនេះថា ពេលនេះជាឱកាសល្អ ក្នុងការវិនិយោគដីធ្លីសំរាប់បង្កើតជាចំណូល និងបំរើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

​លោកសរសេរថា “តាមការប្រមើមើលរបស់អ្នកជំនាញឃើញថា លើ​សពី១០ឆ្នាំទៅមុខទៀត ការវិនិយោគលើដីធ្លី ដោយគ្រាន់តែទិញទុកលក់យកចំណេញ នឹងមិនសូវមានផលចំណេញខ្ពស់ទៀតទេ”។ លោកបានបន្តថា “ដោយហេតុថា ដូចប្រទេសអ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹងកាន់តែថ្លៃខ្លាំង និងសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន ដែលមានទំនោរទៅរកការប្រើប្រាស់ដីធ្លី ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចពិតប្រាកដ”។

អ្នកវិភាគសេដ្ឋកិច្ចរូបនេះ អះអាងថា ពេលនេះជាឱកាសវិនិយោគទាន់ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ តម្លៃដីធ្លីនៅមានថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះ ដើម្បីបង្កើតជាចំណូលអកម្ម តាមរយៈការជួល ឬអភិវឌ្ឍជាគម្រោងនានានាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here