ចិនគ្រោងបោះទុន៦,៧ពាន់លានដុល្លារបង្កើតរោងចក្រថាមពលសូឡាធំបំផុតក្នុងពិភពលោក

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមហ៊ុនផលិតឧបករណ៍ថាមពលស្អាតកំពូល Longi Green Energy Technology គ្រោងបោះទុនវិនិយោគប្រមាណ៦,៧ពាន់លានដុល្លារ ដើម្បីបង្កើតមូលដ្ឋានផលិតកម្មថាមពលសូឡាដ៏ធំបំផុតរបស់ពិភពលោក។

ក្រុមហ៊ុននេះបានចុះហត្ថលេខាលើលិខិតសម្តែងបំណងមួយ ជាមួយរដ្ឋបាលក្នុងខេត្ត Shaanxi របស់ប្រទេសចិន ដើម្បីអភិវឌ្ឍគម្រោងនេះ ដែលនឹងអនុញ្ញាតឱ្យខ្លួនបង្កើតសមត្ថភាពផលិតកម្មផលិតបន្ទះសូឡាមានថាមពល១០០ជីហ្គាវ៉ាត់ (GW) និងពន្លឺព្រះអាទិត្យ៥០ជីហ្គាវ៉ាត់ ក្នុងមួយឆ្នាំ។

រោងចក្រថ្មីនេះនឹងមានប្រសិទ្ធភាពទ្វេរដង នៃសមត្ថភាព ដែលមានស្រាប់របស់ក្រុមហ៊ុន Longi ហើយក្រុមហ៊ុនក៏បានឱ្យដឹង មជ្ឈមណ្ឌលនេះនឹងក្លាយជាមូលដ្ឋានផលិតកម្មថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុត នៅលើពិភពលោក។

គម្រោងនេះមានទីតាំងនៅជិតទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុននៅទីក្រុង Xian ហើយវាត្រូវបានគេរំពឹងថា នឹងដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ពិភពលោកកំពុងប្រកួតប្រជែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែការប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យ គឺជាបញ្ហាប្រឈមនៅក្នុងទីផ្សារមួយចំនួន រួមទាំង សហរដ្ឋអាមេរិកផងដែរ ដោយសារក្រុមហ៊ុនផលិតត្រូវបានរំខាន នៅឆ្នាំ២០២១ និង២០២២ ដែលបណ្តាលមកពីការកើនឡើងដ៏កម្រនៃតម្លៃសម្ភារៈផលិត។

ការកើនឡើងនៃការផលិតឧបករណ៍ថាមពលពន្លឺព្រះអាទិត្យអាចជួយ ដល់បណ្តាប្រទេសនានា ក្នុងការកាត់បន្ថយការពឹងផ្អែករបស់ពួកគេ លើឥន្ធនៈហ្វូស៊ីល និងសក្តានុពលនៃតម្លៃថាមពលទាប។

លោក Dennis Ip អ្នកវិភាគប្រចាំក្រុមហ៊ុន Daiwa Capital Markets បានមានប្រសាសន៍ថា ក្រុមហ៊ុន Longi កំពុងព្យាយាមពង្រីកភាពលេចធ្លោរបស់ខ្លួន ដោយប្រើសមត្ថភាពកម្រិតខ្ពស់ថ្មី ដើម្បីកាត់បន្ថយការចំណាយ និងពង្រឹងទីផ្សារ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Longi បានហក់ឡើង រហូតដល់ទៅ២,៨ភាគរយ នៅក្នុងការជួញដូរ កាលពីថ្ងៃពុធម្សិលមិញនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here