ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាដៃគូសហការ រវាង ក្រុមហ៊ុន ព្របណិកស៍ (ខេមបូឌា) ឯ.ក និងគម្រោងលំនៅឋានវង្ស

0

បច្ចុប្បន្ន វិស័យអភិវឌ្ឍន៍សំណង់និងសេវាផ្គត់ផ្គង់លំនៅឋាន នៅព្រះរាជាណាចក្រកម្ពុជា គឺជាចំណែកមួយដ៏សំខាន់ ក្នុងការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងសហគមន៍រស់នៅក្នុងតំបន់នីមួយៗ ឲ្យមានគុណភាព សោភ័ណភាព ឈានឡើងមួយកម្រិតទៀត។ ប៉ុន្តែអ្វីទាំងនោះក៏មិនមែនត្រឹមម្ចាស់គម្រោងវិនិយោគតែឯងអាចសម្រេចគោលដៅ ជូនដល់អតិថិជនឲ្យបានប្រសិទ្ធិភាពនិងទំនុកចិត្តនោះទេ។ ម៉្លេះហើយគម្រោង លំនៅឋានវង្ស បានតែងតែស្វះស្វែងលើការចាប់យកដៃគូសហការ ក្នុងការផ្តល់សេវានិងផ្តល់ទំនុកចិត្តបន្ថែមជូនដល់អតិថិជនអោយបានកាន់តែប្រសើរឡើងថែមទៀត។

យ៉ាងណាមិញ ព្រឹត្តិការណ៍កាលពីថ្ងៃទី ៨ ខែកុម្ភះ ឆ្នាំ ២០២៣ គម្រោង លំនៅឋានវង្ស បានសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាដៃគូរសហការរវាង ក្រុមហ៊ុន ព្របណិកស៍ (ខេមបូឌា) ឯ.ក និងគម្រោង លំនៅឋានវង្ស។

លោកជំទាវអគ្គនាយិកានៃគម្រោង លំនៅឋានវង្ស ម៉ឺន ស្រីណែត ក៏បានមានប្រសាសន៍ផងដែរថា “ក្រោមការសិក្សាសម្រេចចិត្តដោយថ្នាក់ដឹកនាំរបស់នាងខ្ញុំ រួមនឹងការស្វែងយល់និងសង្កេតឃើញពីវត្តមាននៃសកម្មភាពការងារដ៏មានជំនាញនិងវិជ្ជាជីវៈ ក្រុមការងារដែលពេញដោយសមត្ថភាព គួបផ្សំនឹងលទ្ធផលស្នាដៃក្នុងការជំរុញទីផ្សារអចលនទ្រព្យ ក៏ដូចជាទីប្រឹក្សាសម្រាប់អតិថិជនកន្លងមក គឺប្រកបដោយគុណភាព ប្រសិទ្ធិភាពពិតប្រាកដ។ ដោយនាងខ្ញុំរំពឹងថាការចាប់ផ្តើមពីថ្ងៃនេះតទៅ គម្រោង លំនៅឋានវង្ស និង ក្រុមហ៊ុន ព្របណិកស៍ គឺនឹងនាំមកនូវការពង្រឹងលើប្រសិទ្ធិភាព និងសមត្ថភាពសម្រាប់គម្រោងនាងខ្ញុំ ព្រមទាំងសម្រាប់អតិថិជនទាំងអស់ ឲ្យកាន់តែមានទំនុកចិត្តប្រកបដោយប្រសិទ្ធិភាពពិតជាក់ជាពុំខាន ”។

គួររំលឹកផងដែរថាគម្រោង លំនៅឋានវង្ស គឺមានចក្ខុវិស័យក្នុងការបង្កើតនូវបរិបទថ្មីនៃការរស់នៅជាសហគមន៍ល្អ ដែលមានភាពសុខដុម ក្នុងលំនៅឋានបែបស៊ីវីល័យ រួមមានអគារពាណិជ្ជកម្ម អគារការិយាល័យ ផ្ទះអាជីវកម្ម និងវីឡា ដែលកំពុងលេចត្រដែតជារូបរាងឡើង ឋិតក្នុងតំបន់មានសក្តានុពលខ្លាំង ជាប់នឹងផ្លូវធំរដ្ឋ50ម៉ែត្រ ជិតនឹងអាកាសយានដ្ឋានថ្មីនិងផ្លូវក្រវាត់ក្រុងទី៣។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here