ខេត្តកំពង់ស្ពឺមានអាជីវកម្មរ៉ែសរុបចំនួន២៥៦ការដ្ឋានសម្រាប់បម្រើ ឱ្យវិស័យសំណង់

0

ដោយៈ សុផារី

កំពង់ស្ពឺៈ រហូតមកទល់នឹងពេលនេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែសរុបចំនួន២៥៦ការដ្ឋាន ក្នុងនោះដំណើរការបាន១៥៧ការដ្ឋាន ដែលបានផ្តល់នូវធនធានរ៉ែជាច្រើន សម្រាប់បម្រើឱ្យវិស័យសំណង់លើគម្រោងនានា។

នេះបើយោងតាមការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ  ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក” នៅក្នុងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកវ៉ី សំណាង បានមានប្រសាសន៍ថា រហូតមកទល់នឹងពេលនេះ ការងាររ៉ែ និងថាមពលនៅទូទាំងខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែសរុបចំនួន២៥៦ការដ្ឋាន ក្នុងនោះដំណើរការបាន១៥៧ការដ្ឋាន។

លោកបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមនោះ រួមមាន ការដ្ឋានថ្មសំណង់ចំនួន៣៣ការដ្ឋាន ថ្មអារ១៣ការដ្ឋាន ខ្សាច់៧ការដ្ឋាន ខ្សាច់បក៤ការដ្ឋាន ជីករណ្តៅដី៣ការដ្ឋាន សិប្បកម្មថ្មបំបែកចំនួន៣ការដ្ឋាន អាជីវកម្មសិប្បកម្មខ្សាច់បក៨ការដ្ឋាន អាជីវកម្មសិប្បកម្មជីករណ្ដៅដី៧ការដ្ឋាន អាជ្ញាបណ្ណសិប្បកម្មរ៉ែ សម្រាប់សេវាអាជីវកម្មអាចម៍ដី។ រណ្តៅដីចល័ត៥៦ការដ្ឋាន ការដ្ឋានស្ដារទំនប់ទឹកចំនួន២០ការដ្ឋាន និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធចំនួន២ការដ្ឋាន។

លោកអភិបាលខេត្តបានបន្ថែមថា ធនធានធម្មជាតិ ដែលដូនតាខ្មែរយើងបានផ្តល់ដល់ជំនាន់ក្រោយនេះ បានសម្រួលការប្រើប្រាស់ធនធានរ៉ែទាំងនោះ សម្រាប់បម្រើឱ្យវិស័យសំណង់នានា មិនថាលំនៅឋាន រោងចក្រ​។ល។ ដោយបច្ចុប្បន្ននេះ លោកបញ្ជាក់ថា នៅក្នុងខេត្ត លំនៅឋានរបស់ប្រជាជនបានកែប្រែទៅជាផ្ទះថ្មសឹងគ្រប់ផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here