ដើម្បីជាតម្រូវការ នឹងភាពងាយស្រួលដល់អតិថិជនដែលតែងតែគាំទ្រនូវគម្រោងលំនៅឋានរបស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) បានបើកដំណើរការជាផ្លូវការនូវ ហនុមាន វីអាយភី ឡោញ (Hanuman VIP Lounge) ដែលស្ថិតនៅក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON Mall sen sok) ដើម្បីជាភាពងាយស្រួល ក្នុងការផ្ដល់ព័ត៌មាន នៃគម្រោង ដឹ អាណាចក្រ (The Anajak) និងគម្រោង ដឹ វីន វីន (The Win Win)។ មិនត្រឹមតែជាទីកន្លែងសម្រាប់អតិថិជនទទួលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនទាំងអស់នឹងទទួលបានការប្រឹក្សាយោបល់ មុនពេលសម្រេចចិត្តកក់ ឬទិញ ជាមួយទីកន្លែងដែលមានផាកសុខភាព។

លើសពីនេះទៅទៀត ដើម្បីជាការអបអរនូវការបើកដំណើរការនេះ ហនុមាន អ៊ីស្ទេត សូមណែនាំនូវប្រភេទផ្ទះថ្មី វីឡាភ្លោះ គង្គារ ប្រភេទប៊ី (KONGKEA Twin Villa B) តម្លៃពិសេសត្រឹមតែជាង$12មឺុន បង់ប្រចាំខែត្រឹមតែ $598 គ្មានការប្រាក់ គ្មានប្រាក់កក់ រំលស់ដើមសុទ្ធ រយៈពេលវែង អាចចរចាពេលវេលាបង់ប្រាក់ទៅតាមស្ថានភាពចំណូលរបស់លោកអ្នកផ្ទាល់ ដែលស្ថិតនៅក្នុងគម្រោង ដឹ អាណាចក្រ គម្រោង ដឹ អាណាចក្រ ទំហំជាង 300 ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ5 ត្រឹមតែ 15នាទី ពី ផ្សារទំនើប អ៊ីអន សែនសុខ។









