Hattha top Banner

ការសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាបមានការវិវត្តដ៏ល្អ ប៉ុន្តែជំរុញឲ្យក្រុមហ៊ុនខិតខំបន្ថែមទៀត

0

ដោយៈ សុផារី

សៀមរាបៈ​ ថ្នក់ដឹកនាំក្រុមហ៊ុនវិនិយោគ ព្រលានយន្តហោះសៀមរាបអង្គរ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ព្រលានយន្តហោះថ្មីខ្នាតធំនៅខេត្តសៀមរាបនេះ សម្រេចបានប្រមាណ៧៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់តាមផែនការ ដែលបានគ្រោងទុកនោះ។

លោក  ZOU YUHUI  ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co., Ltd បានថ្លែងនៅក្នុងដំណើរទស្សនកិច្ច ដើម្បីស្វែងយល់លក្ខណៈបច្ចេកទេសសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈនេះ បានរួចរាល់៧៥ភាគរយហើយ ហើយក្រុមការងារនឹងបញ្ច ប់ការសាងសង់របស់ខ្លួននៅខែមីនា ឆ្នាំ២០២៣ខាងមុខ ជាមួយនឹងការហោះហើរសាកល្បង តេស្តឧបករណ៍ផងដែរ។

ជាមួយគ្នានេះ លោក ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ចាត់ទុកថា នេះជាការវិវត្តដ៏ល្អមួយ ប៉ុន្តែទោះជាយ៉ាងណា លោកបានជំរុញឲ្យក្រុមហ៊ុនត្រូវខិតខំពន្លឿន ការសាងសង់បន្ថែមទៀត ដើម្បីឲ្យទាន់តាមការកំណត់នោះ គឺការបើកទទួលការចុះចត ដែលនឹងត្រូវធ្វើឡើងនៅខែតុលាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះហើយ។

លោកបានលើកឡើងទៀតថា ព្រលានយន្តហោះសៀមរាបអង្គរនេះ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាងមួយ ដែលជួយពន្លឿនចក្ខុវិស័យ និងទ ស្សនទានក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ក៏ដូចជាបង្កការងាយស្រួល ដល់អ្នកទេសចរអន្តរជាតិ តាមរយៈការព្យាយាមធ្វើឲ្យបាន នូវការតភ្ជាប់ការហោះហើរក្នុងតំបន់ និងការហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីផ្សារ  នៅតាមតំបន់នានាក្នុងពិភពលោកផងដែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) នៅលើផ្ទៃដី៧០០ហិកតា និងបានបើកការដ្ឋាន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ចម្ងាយប្រមាណ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here