ក្រុមហ៊ុនអចលនទ្រព្យ Frasers គ្រោងបោះទុន៣៤៩លានដុល្លារដើម្បីអភិវឌ្ឍអចលនទ្រព្យ៣ប្រភេទ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យ Frasers Thailand Plc គ្រោងបោះទុនវិនិយោគ៣៤៩,៣៥លានដុល្លារក្នុងអាជីវកម្មលំនៅដ្ឋានបែបឧស្សាហកម្ម និងបែបពាណិជ្ជកម្មនៅឆ្នាំនេះ ជាមួយនឹងគោលដៅសម្រេចបាននូវកំណើនប្រាក់ចំណូល១០ភាគរយ។

លោក Thanapol Sirithanachai នាយកប្រតិបត្តិក្រុមហ៊ុន Frasers ប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា “ថវិកាភាគច្រើននឹងយកទៅអភិវឌ្ឍន៍លំនៅដ្ឋាន ព្រោះវារួមចំណែកដល់សមាមាត្រដ៏ធំបំផុតនៃប្រាក់ចំណូលប្រចាំឆ្នាំ”។

លោកបានបន្តថា “យើងគ្រោងធ្វើឱ្យមានតុល្យភាពផលប័ត្ររបស់យើងនៅឆ្នាំ២០២៥ រវាងការអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាអចលនទ្រព្យសម្រាប់លក់ រួមជាមួយនឹងអចលនទ្រព្យដែលរកចំណូលបានដដែលៗ ដូចជាអចលនទ្រព្យបែបឧស្សាហកម្ម និងបែបពាណិជ្ជកម្ម ហើយការអភិវឌ្ឍន៍លំនៅដ្ឋាននឹងនៅតែជាផ្នែកដ៏ធំបំផុត”។

នៅក្នុងសារពើពន្ធឆ្នាំ២០២២ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន១៦,៣ពាន់លានបាត។ នៅក្នុង​នោះ ប្រាក់ចំណូលចំនួន៧៥% ឬ១២,៣​ពាន់​លាន​បាត​បាន​មក​ពី​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​ក្រោម​ក្រុមហ៊ុន Frasers Property Home។

ចំណែកឯ ប្រាក់ចំណូល២៥ភាគរយទៀត ដែលនៅសេសសល់គឺបានមកពីប្រាក់ចំណូលដដែលៗ ដែលក្នុងនោះប្រាក់២,៧៨ពាន់លានបាតបានមកពីក្រុមហ៊ុនFrasers Property Industrial(១៧ភាគរយនៃប្រាក់ចំណូលសរុប) និងប្រាក់ចំនួន១,៣ពាន់លានបានមកពី Frasers Property Commercial(ស្មើនឹង៨ភាគរយនៃប្រាក់ចំណូលសរុប)។

លោក Thanapol បានអះអាងថា “នៅឆ្នាំនេះ ក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់ចន្លោះពី៦ទៅ៧ពាន់លានបាតលើការទិញដីដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាននៅទីក្រុងបាងកក និងតាមខេត្តនានា”។

ថវិកាប្រហែល៤ពាន់លានបាតត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍអចលនទ្រព្យឧស្សាហកម្ម ជាមួយនឹងថវិកា១ពាន់លានបាតសម្រាប់ការជួសជុលគម្រោងពាណិជ្ជកម្ម។

ក្រុមហ៊ុននេះមានគម្រោងលំនៅដ្ឋានសកម្មចំនួន៧៣ ជាមួយនឹងសារពើភ័ណ្ឌដែលមានតម្លៃសរុប៩៥ពាន់លានបាត។

នៅក្នុង​ចំនួន​នេះ គម្រោង​ចំនួន១៤ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន៨ គឺ​ខេត្ត​ឈៀងរ៉ៃ ឈៀងម៉ៃ ខនកែន អ៊ូដនថានី អយុធ្យា នគររាជសីម៉ា ឈុនបុរី និង​ឆាឈឿងសៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here