ក្រុមហ៊ុនចំនួន២គ្រោងបោះទុនវិនិយោគជាង២០០លានដុល្លារដើម្បីសាងសង់រោងចក្រផលិតសំបកកង់ឡាននៅកម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំ របស់ប្រទេសចិន Qingdao Doublestar កំពុងសហការជាមួយក្រុមហ៊ុន UBE Development ដើម្បីសាងសង់រោងចក្រសំបកកង់ឡាននៅកម្ពុជា ដើម្បីជៀសផុតរនាំងពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យផលិតផលរបស់ខ្លួនកាន់តែមានភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។

ក្រុមហ៊ុន Qingdao Doublestar បានឱ្យដឹងថា រោងចក្រនេះនឹងត្រូវចំណាយទឹកប្រាក់ចំនួន១,៤ពាន់លាន CNY(២១០លានដុល្លារ) ដើម្បីសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ហើយរោងចក្រនេះនឹងផលិតសំបកកង់ ដែលមានប្រសិទ្ធភាពខ្ពស់ចំនួន៨,៥លានគ្រាប់ ក្នុងមួយឆ្នាំ ខណៈការសាងសង់អាចនឹងបញ្ចប់ក្នុងរយៈពេល១៥ខែ។

ក្រុមហ៊ុន Doublestar គ្រោងវិនិយោគក្នុងទម្រង់ នៃឧបករណ៍រោងចក្រ និងសាច់ប្រាក់ ហើយកាន់កាប់ភាគហ៊ុន៨០ភាគរយ នៅក្នុងការប  ណ្តាក់ទុនរួមគ្នា ខណៈដែលក្រុមហ៊ុនUBE Development នឹងផ្គត់ផ្គង់សិទ្ធិប្រើប្រាស់ដីធ្លី និងសាច់ប្រាក់សម្រាប់ភាគហ៊ុន ដែលនៅសេសសល់។

ក្រុមហ៊ុននេះបានឱ្យដឹងទៀតថា តាមរយៈការកំណត់ទីតាំងផលិតកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Doublestar អាចប្រើប្រាស់ឧបករណ៍ផលិតកម្មរបស់ខ្លួនបានយ៉ាងពេញលេញ និងជៀសវាងហានិភ័យនៃការស៊ើបអង្កេត ប្រឆាំងការបង្រ្កាបការលក់បង្ខូចតម្លៃ នៅក្នុងទីផ្សារអន្តរជាតិធំៗរបស់ខ្លួន។

រោងចក្រនេះត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណេញសុទ្ធចំនួន CNY៥៤៩លាន (៨០លានដុល្លារ) ក្នុងមួយឆ្នាំ នៅពេលដែលវាចាប់ផ្តើមបើកដំណើរការ ហើយគម្រោងនេះនឹងមានអនាគតជោគជ័យ និងនាំមកនូវផលចំណេញដល់សេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here