លោកជំទាវ លឹម ឈីវហូរ ប្រាប់​ពី​វិធី​សន្សំ​ប្រាក់​ដើម្បី​វិនិយោគ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ការធ្វើ​អ្នកមាន​មិនមែនជា​រឿង​សាមញ្ញ​ពេក​នោះទេ ប៉ុន្តែ​ក៏​មិន​ពិបាក​រហូត​ធ្វើ​មិនបាន​នោះដែរ ប្រសិនជា​យើង​ចេះ​វិធី​គ្រប់គ្រង​សាច់ប្រាក់ និង​មាន​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់។ តើ​ឧកញ៉ាធំៗនៅ​កម្ពុជា ដែលមាន​ប្រាក់​រាប់រយ​លាន​ដុល្លារ មាន​វិធី​សន្សំ​ប្រាក់​យ៉ាងដូចម្តេច? លោកជំទាវ លឹម ឈីវហូរ អគ្គនាយក​ក្រុមហ៊ុន​អ៊ែត​វូដ អគ្គ​នាក​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​ប្រាប់​វិធីសាស្ត្រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​សន្សំ​ប្រាក់​បាន​ដើម្បី​វិនិយោគ។

លោកជំទាវ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅពេលថ្មីៗនេះ​ថា គ្មាន​អ្នកណាម្នាក់ កើតមាន​មាន​ប្រាក់​នោះទេ ដូច្នេះ​ដើម្បី​ក្លាយជា​អ្នកមាន​បាន គឺមាន​តែ​ការ​សន្សំ​ប្រាក់​ប៉ុណ្ណោះ ឧទាហរណ៍ ពីរ​នាក់​ប្តី​ប្រព​ន្ឋ​មាន​ប្រាក់ខែ​ចូលគ្នា​បាន៥០០ទៅ១០០០ដុល្លារ ពួកគេ​អាច​សន្សំសំចៃ និង​ដក​ប្រាក់​ខ្លះ​ទិញ​ផ្ទះ​ឬ​ទិញ​ដី ដើម្បី​វិនិយោគ​ឬ​សម្រាប់​រស់នៅ ព្រោះ​សម័យនេះ​ផ្ទះ​មាន​លក់​បង់​រំ​លោះ ហេតុនេះ​យើង​បាន​បង់​រំ​លោះ​បាន​ងាយស្រួល។

លោកជំទាវ​បាន​បន្តថា “បើ​យើង​សន្សំ​ប្រាក់ និង​បង់​រំ​លោះ​ផ្ទះ​ក្នុង​រយៈពេល៥ទៅ១០ឆ្នាំក្រោយ ផ្ទះ​នឹង​ឡើងថ្លៃ ពេលនោះ​យើង​អាចមាន​លុយ​ទាំង​ដុំ​កាន់​ហើយ។លោកជំទាវ​បាន​បន្តថា” ប្អូនៗអាច​ចាយវាយ និង​សន្សំ​ដោយ​អត់ធ្មត់​បន្តិច នឹង​ទទួលបាន​លុយ​ហើយ ហើយ១០ឆ្នាំក្រោយ យើង​អាចមាន​លុយ​ដើម្បី​វិនិយោគ​ហើយ។

លោកជំទាវ​បាន​បន្តថា តាម​ការសិក្សា​របស់​ក្រុមហ៊ុន​របស់លោក​ជំទាវ​បាន​រកឃើញថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​បន្ត​រីកចំរើន​រយៈពេល​វែង​បន្ថែមទៀត ដោយសារ​ការរីកចំរើន​សេដ្ឋកិច្ចសង្គម កំ​ណើ​ប្រជាសាស្ត្រ ហើយ​អ្នកវិនិយោក​អន្តរជាតិ​ជាច្រើន បាននិងកំពុង​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​កាន់តែច្រើន​នាពេលខាងមុខ ពិសេស​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here