សញ្ញាវិជ្ជមានចាប់ផ្តើមមានភាពប្រសើរឡើងក្នុងទីផ្សារអចលនទ្រព្យ ខណៈចិនចាប់ផ្តើមត្រលប់មកវិញ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ បានបង្ហាញសញ្ញាវិជ្ជមានលើទីផ្សា​រទិញ លក់ ជួលអចលនទ្រព្យ ក្រោយអ្នកវិនិយោគចិន ជប៉ុន កូរ៉េកាន់តែច្រើនបានត្រលប់មកកាន់កម្ពុជា។

អគ្គនាយកក្រុមហ៊ុនCentur21 Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២ កុម្ភៈថា ក្នុងរយៈពេលដើមខែកុម្ភៈនេះ យើងឃើញមានសកម្មភាពទិញលក់ ជួលមានការកើនឡើង ដោយមានជនជាតិចិនមួយចំនួនបានជួលអាផាតម៉ិន ជួលផ្ទះ និងដើររកទីតាំងធ្វើសកម្មភាពអាជីវក   ម្ម។

លោកបន្តថា “នេះជាសញ្ញានៃការចាប់ផ្តើម ភាពវិជ្ជមាននៅក្នុងទីផ្សារ បន្ទាប់ពីពួកគាត់ជួល ពួកគាត់នឹងសម្លឹងរកឱកាសវិនិយោគ”។លោកបន្តថា “ជាមួយគ្នានេះ ការដកកម្ពុជាចេញពីបញ្ជីរព៌ណប្រផេះ នៃការលាងលុយកខ្វក់ពីអង្គការហ្វាត ចរន្តនៃការចេញ ចូលលុយមកកម្ពុជាមានភាពងាយស្រួល សញ្ញាវិជ្ជមាននឹងចាប់ផ្តើមត្រលប់មកវិញកាន់តែខខ្លាំង”។

លោកច្រឹក សុខនីមបានបន្តថា ស្ថានភាពទីផ្សារចាប់ផ្តើមមានភាពសង្ឃឹម និងសុទិដ្ឋិនិយ​ម ស្របនឹងអ្វីដែលលោកបានលើកឡើងកន្លងមកថា អ្វីៗមានភាពតានតឹងមួយរយៈពេលខ្លីប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកខន គង្គារអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងស្រដៀងគ្នាថា ទីផ្សារអចលនទ្រព្យ ពិសេសផ្នែកខុនដូ ចាប់ផ្តើមមានសញ្ញាវិជ្ជមានច្រើន ដោយសារចរន្តនៃការទិញលក់ បានកើនឡើងជាមួយនឹងលំហូរវិនិយោគិនចិន ចាប់ផ្តើមមកកាន់កម្ពុជា។

លោកបន្តថា “ទីផ្សារចាប់ផ្តើមមានសុទិដ្ឋិនិយមហើយ អ្វីៗកាន់តែប្រសើរសម្រាប់ទីផ្សារនេះ”។លោកបន្តថា “អ្នកវិនិយោគកូរ៉េ ជប៉ុន ចិនចាប់ផ្តើមមានចរន្តក្នុងទីផ្សារនេះ ពួកគេធ្វើសកម្មភាពទិញ លក់ ជួលកាន់តែច្រើន”។

ចំណែកអ្នកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារពិតជាមានសញ្ញាសុទិដ្ឋិនិនិយម ជាមួយនឹងកំណើនវិនិយោគគិនបរទេស។

អ្នកស្រីបន្តថា “ទីផ្សារមានសភាពយឺតយ៉ាវកាលពីចុងឆ្នាំមុន និងដើមឆ្នាំនេះ ប៉ុន្តែចាប់ពីដើមខែកុម្ភៈនេះមក ទីផ្សារមានសញ្ញាប្រែប្រួលជាវិជ្ជមានហើយ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here