អភិបាលខេត្តកណ្តាលសរសើរទស្សនទាននៃការអភិវឌ្ឈគំរោង ភូមិផ្កាត្រកួន

0

  ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌបានចុះទស្សនកិច្ច សិក្សាស្វែងយល់ពីទស្សនទាន និងបែបផែននៃការអភិវឌ្ឈន៍​រមណីយដ្ឋានភូមិផ្កាត្រកួន។

លោកបានចុះទស្សនា និងត្រៀមរៀបចំសាងសង់ផ្ទះលំហែរផ្ទាល់ខ្លួនក្នុងគំរោងនេះផងដែរ ខណៈបច្ចុប្បន្នក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល អ្នកមានជីវភាពធូរធារ ឧកញ៉ា ជាច្រើនបានទិញដីសាងសង់ផ្ទះ និងសំរាកលំហែរកាយចុងសប្តាហ៍ នៅក្នុងគំរោងនេះយ៉ាងច្រើនកុះករ។

លោកគង់ សោភ័ណ្ឌបានលើកសរសើរ អ្នកអភិវឌ្ឍន៍គំរោងនេះ ដែលបានរៀបចំ ការអភិវឌ្ឍន៍ដោយផ្សារភ្ជាប់នឹងបរិស្ថាន បង្កើតទីតាំងឯកជនភាព និងសាធារណៈដាច់ដោយឡែកពីគ្នា ប៉ុន្តែមានសភាពរសរវើកជាមួយគ្នា ដែលនេះជាការអភិវឌ្ឍន៍មួយ មានភាពគិតគូរដល់និរន្តរភាពមនុស្ស ផ្សារភ្ជាប់នឹងបរិស្ថាន ផ្សារភ្ជាប់រវាងទីក្រុងនិងជនបទបានយ៉ាងគួរឲ្យសរសើរ។

អ្នកអភិវឌ្ឈន៍រមណីយដ្ឋានភូមិផ្កាត្រកួន លោកឌិន សុមេធារិទ្ឋ ដែលជាអ្នកជំនាញធ្លាប់បានសិក្សា ពីផែនការអភិវឌ្ឍន៍ទីក្រុងបានមានប្រសាសន៍ថា ការអភិវឌ្ឈន៍ភូមិផ្កាត្រកួន ធ្វើឡើងដើម្បីសម្រេចក្តីស្រម៉ៃ មួយ ដែលលោកចង់ឲ្យយើងមានទីតាំងលំហែរ ស្របតាមស្តង់ដាអន្តរជាតិមួយ មិនឲ្យចាញ់ប្រទេសជិតខាងនោះឡើយ។

លោកបន្តថា “ទំហំដីរបស់យើងបានកើនឡើង ជាមួយនឹងបែបផែននៃការអភិវឌ្ឍ ត្រូវបានច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីប្រែក្លាយរមណី​យដ្ឋាននេះ ជាទីតាំងលំហែរកាយផង អាចប្រកបអាជីវកម្មផង និងក្លាយជាផលិតផលទេសចរណ៍មួយផងដែរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here