ក្រុមហ៊ុនចិនត្រៀមដីទំហំ១០០០ហិកតាសាងសង់Airport Cityនៅតំបន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប

0

 

   ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយ គឺYunnan Investment Group បានត្រៀមដីទំហំ១០០០ហិកតា ដើម្បីសាងសង់ទីក្រុងថ្មីមួយ នៅតំបន់ព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

    ព៌តមាននេះ ត្រូវបានលើកឡើង នៅក្នុងជំនួបជាមួយសម្ដេចតេជោហ៊ុន សែននាយរកដ្ឋមន្ត្រីនៃកម្ពុជា និងលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group សាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ បានជម្រាបពីវឌ្ឍនភាពនៃការសាងសង់ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពី​ល្ងាចថ្ងៃទី៦ មិនាកន្លងមកនេះ។

លោកLiu Minglin បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះ សាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។

លោកLiu Minglin បានមានប្រសាសន៍ឲ្យដឹងថា នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកា​សយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋានផងដែរ។

យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានផ្ញើរជូន លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តី​ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មុនដំំណើរទស្សនកិច្ចេរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប -អង្គរបានចំណាយទុនរហូតដល់ជាង១០០០លានដុល្លារអាមេរិក ខណៈដំបូងឡើយក្រុមហ៊ុនចិន គ្រោងចំណាយទុន​វិនិយោគ​​៨៨០លានដុល្លារអាមេរិកប៉ុណ្ណោះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិ​កម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មី។

លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា ការសាងសង់ទីក្រុងអាកាសយានដ្ឋានឬAirport City ជាផ្នែកមួយនៃការវិនិយោគរបស់ក្រុមហ៊ុនYunnan Investment Group ព្រោះធម្មតាការសាងសង់ព្រលានយន្តហោះ មិនងាយរកផលចំណេញបានលឿននោះទេ ហេតុនេះក្រុមហ៊ុនត្រូ​វអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលទីក្រុងថ្មីមួយ ដើម្បីទទួលបដិសណ្ឋារកិច្ចភ្ញ់​វទេសចរណ៍ជាតិ អន្តរជាតិ ដែលត្រូវស្នាក់នៅ ហូបចុក នៅពេលពួកគេសំរាក និងធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here