ប្រទេសកូរ៉េខាងត្បូងគ្រោងបញ្ចេញមូលនិធិ២១ពាន់លានដុល្លារសម្រាប់ជួយដល់ក្រុមហ៊ុនសំណង់

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រុមនិយតករបានឱ្យដឹងថា អាជ្ញាធរ និងក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង បានសម្រេចចាប់ផ្តើមមូលនិធិចំនួន២៧ពាន់ពាន់លានវ៉ុន(២១ពាន់លានដុល្លារ) នៅខែក្រោយ។

មូលនិធិនេះនឹងជួយដល់ក្រុមហ៊ុនសំណង់ ដែលកំពុងជួបបញ្ហាជាមួយនឹងវិបត្តិឥណទាន និងការកើនឡើងចំនួនអាផាតម៉ិនថ្មី ដែលមិនទាន់លក់ដាច់។

ក្រុមមន្ត្រីជាន់ខ្ពស់មកពីគណៈកម្មការសេវាហិរញ្ញវត្ថុ (FSC) ធនាគារកណ្តាលកូរ៉េ (BOK) និងសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) បានជួបពិភាក្សាជាមួយអ្នកផ្តល់ប្រាក់កម្ចី ដល់គម្រោងអភិ​វឌ្ឍន៍អចលនទ្រព្យ។

ផែនការនេះ រួមមានការដាក់ឱ្យដំណើរការមូលនិធិ ក្នុងគោលបំណងបន្ធូរបន្ថយ ការលំបាករបស់ក្រុមហ៊ុនសាងសង់ ដែលប្រឈមមុខនឹងការកើនឡើងតម្លៃទំនិញផងដែរ។

អ្នកផ្តល់ប្រាក់កម្ចីនឹងពន្យារកាលបរិច្ឆេទ នៃការសងប្រាក់កម្ចីផ្តល់ការដោះដូរបំណុលសម្រាប់សមធម៌ និងពង្រីកប្រាក់កម្ចីថ្មី ដើម្បីធ្វើឱ្យគម្រោងសាងសង់  និងការអភិវឌ្ឍវិលទៅរកលក្ខណៈធម្មតាវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here