ប្រទេសថៃចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងក្រោមដីវែងបំផុតដើម្បី ភ្ជាប់ជាមួយប្រទេសឡាវ

0

ដោយៈ សុខុម

វៀងចន្ទន៍: ការងារខួងធ្វើផ្លូវរថភ្លើងក្រោមដី ដ៏វែងបំផុតរបស់ប្រទេសថៃ ដែលនឹងតភ្ជាប់ប្រទេសនេះ មកកាន់ប្រទេសឡាវ បានចាប់ផ្តើមហើយ ហើយតាមការរំពឹងទុក ផ្លូវក្រោមដីនេះនឹងត្រូវដាក់ឱ្យដំណើរការនៅត្រឹមឆ្នាំ២០២៨ ប្រសិនបើការសាងសង់បញ្ចប់ទាន់ពេលវេលា។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមីនា នេះឱ្យដឹងថា ផ្លូវរូងក្រោមដីប្រវែង៦,៨គីឡូម៉ែត្រនេះ ជាផ្នែកមួយនៃផ្លូវដែកDen Chai-Chiang Rai-Chiang Khong Railway ហើយវានឹងត្រូវពង្រីកទៅដល់ជាយក្រុងនៃខេត្តឈាងរ៉ៃ (Chiang Rai)។

ខ្សែរថភ្លើងដែលតភ្ជាប់ស្រុកដេន ឆៃ (Den Chai) ក្រុងឈាងរ៉ៃ និងស្រុកឈាង ខង (Chiang Khong) នៃប្រទេសថៃ នេះនឹងមានប្រវែង៣២៣,១០គីឡូម៉ែត្រ។

យោងតាមផែនការអភិវឌ្ឍន៍ ផ្លូវរថភ្លើងនេះនឹងតភ្ជាប់បណ្តាញផ្លូវដែកដែលមានស្រាប់របស់ប្រទេសថៃ មកកាន់ប្រទេសជិតខាងដូចជាឡាវ និងមីយ៉ាន់ម៉ា ជាដើមដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញក្នុងតម្លៃទាបពីប្រទេសថៃ។

សារព័ត៌មានបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ខ្សែរថភ្លើងនេះនឹងតភ្ជាប់មកកាន់ស្ពានមិត្តភាពឡាវ-ថៃ (Lao-Thai Friendship Bridge) ទី៤។

ផ្លូវដែកនេះនឹងមានស្ថានីយចំនួន២៦ រួមទាំងស្ថានីយធំចំនួន៤ ស្ថានីយតូចចំនួន៩ និងកូនស្ថានីចំនួន១៣សម្រាប់ដាក់ចុះ និងទទួលអ្នកដំណើរដោយរថភ្លើង មិនចាំបាច់ឈប់សំចតផងដែរ។ បន្ថែមពីលើនេះ ផ្លូវរូងក្រោមដីចំនួន៤នឹងត្រូវសាងសង់ កាត់តាមភ្នំសម្រាប់ខ្សែផ្លូវដែក៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here