រដ្ឋមន្រ្តីទេសចរណ៍មើលឃើញសក្តានុពលលំហូរទេសចរណ៍តភ្ជាប់តាមរយៈរថភ្លើងពីចិន មកកាន់ប្រទេសឡាវ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។

កាលពីខែមីនា ឆ្នាំ២០២៣នេះ លោក ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ។

នាឱកាសនោះ លោកបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទ ទៅកាន់ក្រុងហ្លួងព្រះបាង។

លោកថោង ខុនបានថ្លែងថា “រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ”។ លោកបន្ថែមថា “នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើមនណាស់ចូលចិត្តធ្វើដំណើរ។ ថ្លៃ សំបុត្រថោកហើយសុវត្ថិភាព»

ភាគីកម្ពុជា-ឡាវក៏បានជំរុញឲ្យមានការសម្រួល ការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុណកំណើនទេសចរទៅវិញទៅមកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here