កិច្ចព្រមព្រៀងជួលអចលនទ្រព្យនៅអារ៉ាប៊ីសាអូឌីតហក់ឡើងដល់២០ពាន់លានដុល្លារ

0

 

ដោយ: គង់ លាងហួរ

ក្រុងរីយ៉ាដ: កិច្ចព្រមព្រៀងជួលបែបលំនៅដ្ឋាន និងពាណិជ្ជកម្មនៅអារ៉ាប៊ីសាអូឌីត បានកើនឡើងជិតទ្វេរដង បើគិតជាតម្លៃកាលពីឆ្នាំមុន ដោយឈានដល់ SR៧៦ពាន់លាន(២០,២ពាន់លានដុល្លារ) បើធៀបនឹងSR៤១,៩ពាន់លានក្នុងឆ្នាំ២០២១។

យោងតាមទិន្នន័យរបស់អាជ្ញាធរទូទៅអចលនទ្រព្យ Ejar បានឱ្យដឹងថា តម្លៃសរុបនៃប្រតិបត្តិការជួល អចលនទ្រព្យពាណិជ្ជកម្មមានចំនួនSR៤០,៩ពាន់លានកាលពីឆ្នាំមុន ខណៈពេលដែលអចល នទ្រព្យលំនៅដ្ឋាន បានឈានដល់ទឹកប្រាក់៣៥,១ពាន់លានSR ។

នៅក្នុងផ្នែកលំនៅដ្ឋាន តម្លៃសរុបនៃកិច្ចព្រមព្រៀងជួលអាផាតម៉ិន បានមើលឃើញពីការកើនឡើង៧៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២២ ដល់ចំនួនSR២៩,៦ពាន់លាន។

តម្លៃសរុបនៃកិច្ចព្រមព្រៀងជាន់ផ្ទាល់ដី (floor deals) មានចំនួនប្រហែល SR៣,១ពាន់លាន កើនឡើង៥១ភាគរយបើធៀបនឹងឆ្នាំ២០២១ ខណៈពេលដែលតម្លៃសរុប នៃកិច្ចព្រមព្រៀងវីឡាមានចំនួន SR២,៩ពាន់លាន កើនឡើង៤៩ភាគរយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម សម្រាប់ហាងបានកើនឡើង១០៨ភាគរយនៅក្នុងតម្លៃសរុប ដែលឈានដល់១៧,៤ពាន់លាន SR ក្នុងកំឡុងឆ្នាំ២០២២ ខណៈពេលដែលតម្លៃសរុប នៃការតាំងពិព័រណ៍និងកិច្ចព្រមព្រៀងការិយាល័យ បានកើនឡើង១៥៧ភាគរយ និង៧៧ភាគរយរៀងៗគ្នា។

បើនិយាយពីទីក្រុង ទីក្រុងរីយ៉ាដ (Riyadh) បានជាប់ចំណាត់ថ្នាក់លេខ១ ដោយកិច្ចសន្យាជួល មានចំនួនខ្ពស់បំផុតក្នុងឆ្នាំ២០២២ ដែលមានតម្លៃ SR២៤,៧ពាន់លាន បន្ទាប់មកគឺទីក្រុង Jeddah និងទីក្រុង Makkah។

Ejar គឺជាប្រព័ន្ធដ៏ទូលំទូលាយមួយ ដែលមានគោលបំណងអភិវឌ្ឍវិស័យលំនៅដ្ឋាន និងអចលនទ្រព្យនៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបង្កើតដំណោះស្រាយ ប្រកបដោយនិរន្តរភាពសម្រាប់បញ្ហាប្រឈម នៃទីផ្សារអចលនទ្រព្យ ដែលរក្សាសិទ្ធិរបស់គ្រប់ភាគីពាក់ព័ន្ធជាមួយនឹងការជួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here