ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកថវិកាសរុបចំនួន ២០ម៉ឺន ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដើម្បីចូលរួមចំណែកជួយសម្រួលដោះស្រាយដល់ជីវភាពនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តាមរយៈ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីតាំងអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

កាយវិការនៃការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប នេះគឺត្រូវបានមហាជនមានការកោតសរសើរពីគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំដែលតែងតែចូលរួមដោះស្រាយនូវរាលការលំបាកជាមួយរាជរដ្ឋាភិបាល រាល់ពេលមានទុក្ខលំបាកកន្លងមក ចាប់តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ ខណៈក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រកាន់ភ្ជាប់ការចែករំលែកគឺជាគំរូដ៏ល្អនៃវប្បធម៌សាមគ្គីគ្នាជាធ្លុងមួយជួយគ្នាក្នុងគ្រាលំបាក។









