ប្រទេសកាតារំលេចអគារតម្លៃ៦០០លានដុល្លារ ដែលបង្ហាញពីស្ថាបត្យកម្មសំណង់ដ៏ទាក់ទាញ

0

 

ដោយៈ សុខុម

កាតា: សម្រាប់អគារថ្មីដែលមានឈ្មោះថា Katara Towers មួយនេះ ពិតជាមានភាពលេចធ្លោយ៉ាងខ្លាំង ដោយសារវារំលេចនូវរចនាបថស្ថាបត្យកម្មប្លែកអស្ចារ្យ ជាមួយនឹងរាងដាវកោងភ្លោះខ្វែងទល់ខ្នងគ្នា។

ដោយមានទីតាំងស្ថិតនៅក្នុងទីក្រុងដូហា (Doha) ប្រទេសកាតា អគារតម្លៃ៦០០លានដុល្លារ នេះត្រូវបានបែងចែងចែក និងកាន់កាប់ម្ខាងម្នាក់ ដោយប៊្រែនសណ្ឋាគារប្រណីត២ ដាច់ដោយឡែកពីគ្នា គឺសណ្ឋាគារ Fairmont Hotels and Resorts និងសណ្ឋាគារ Raffles Hotels & Resorts ដែលសុទ្ធតែជាលំដាប់ផ្កាយ៥ និងផ្កាយ៦។

យោងតាង Wikipeadia ឱ្យដឹងថា អគារ៤០ជាន់នេះមានកម្ពស់២១១ម៉ែត្រ ដែលគិតជាផ្ទៃជាន់សរុប៣០០.០០០ម៉ែត្រការ៉េ ហើយលោក Sheikh Ali bin Ahmed Al Kuwari ដែលជាអ្នកនយោបាយដ៏មានកេរ្ដិ៍ឈ្មោះមួយរូបគឺជាម្ចាស់អគារនេះ។

ឌីហ្សាញឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Dar Al-Handasah និងសាងសង់ដោយក្រុមហ៊ុន HBK Contracting Co WLL អគារនេះ ត្រូវបានដំណើរការសាងសង់ក្នុងឆ្នាំ២០១៤ និងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២២។

ទោះជាយ៉ាងណា សណ្ឋាគារ Fairmont Hotels and Resorts និងសណ្ឋាគារ Raffles Hotels & Resorts ទើបតែបានបើកសម្ពោធជាផ្លូវការនៅខែមករា ដើមឆ្នាំ២០២៣ ប៉ុណ្ណោះ។

ដើម្បីជ្រាបកាន់តែច្បាស់ថា តើអគារ និងសណ្ឋាគារទាំងពីរស្រស់ស្អាតកម្រិតណា សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here