ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាចូលរួមសម្ភោធគំរោងឆ្នេរសមុទ្រ គំរូមួយនៅក្រុងកែប

0

 ដោយៈ គង់ សូរិយា

       ខេត្តកែបៈ កាលពីចុងសប្តាហ៍មុន លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀ​បចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញចូលរួម ពិធីសម្ពោធគម្រោងឆ្នេរសមុទ្រគំរូ របស់សណ្ឋាគារថ្ងៃបាំងឆ័ត្រ។

លោកសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនថា “ជាការលើកទឹកចិត្តដល់វិស័យឯកជន ក្នុងខេត្ត​របស់​ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី​ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ពិសេសស្រូបទាញភ្ញៀវទេសចរឲ្យមកសម្រាកលម្ហែកម្សាន្ត នៅខេត្តកែបបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការមេ ក្នុងការទាក់ទាញទេ​សចរណ៍រយៈពេលវែងឆ្នាំ២០២២ ២០៣៥ ដោយប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here