អ្នកជំនាញបង្ហាញពីប្រភេទដី និងទីតាំងដីដែលនៅតែមានសក្តា នុពលក្នុងការវិនិយោគ

0

   ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ដីធ្លីនៅតែមានសក្តានុពលក្នុងការវិនិយោគនៅកម្ពុជា បើទោះជាមានវិបត្តិ ប៉ុន្តែវានៅតែមានអត្រាចំណេញប្រចាំឆ្នាំ៦ភាគរយ។

លោកផល សម្បត្តិប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនPropNex Cambodia បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី “ឱកាសនៃវិនិយោគឆ្នាំ២០២៣កាលពីរសៀលថ្ងៃទី២៤ មិនាកន្លងមកថា ទោះបីជាបញ្ហាកូវីដ បញ្ហាវិបត្តិសេដ្ឋកិច្ចសកលកើតឡើង ប៉ុន្តែវិស័យនេះនៅតែមានសភាពរ៉ឹងមាំនៅឡើយ។

លោកបន្តថា “ទោះបីដីធ្លីមានបញ្ហាបន្តិចមែន ប៉ុន្តែវានៅតែមានកំនើន ប៉ុន្តែតើទីតាំងមួយណាដែលយើងគួរវិនិយោគ ដីប្រភេទណាគួរវិនិយោគ គឺជាកត្តាចំបង”។

លោកផល សម្បត្តិបានចង្អុលបង្ហាញថា ដីកសិកម្ម ដីសម្រាប់វិស័យឧស្សាហកម្ម និងដីប្រភេទលំនៅដ្ឋាន នៅតែមានសក្តានុពលក្នុងការវិនិយោគ ដោយសារតែដីប្រភេទខាងលើនេះ មានតម្លៃធូរថ្លៃនៅឡើយ។ លោកបន្តថា នៅពេលយើងទិញដីធំ យើងអាចធ្វើផែ​នការបា​នច្រើន ប៉ុន្តែនៅពេលយើងទិញដីតូច វាពិបាកក្នុងការរៀបចំ។

លោកផល សម្បត្តិបានបន្តទៀតថា ដោយសារតម្លៃដីប្រភេទនេះ នៅទាប គឺមានឱកាសកើនឡើងច្រើន ពិសេសដីស្ថិតនៅតំបន់ភាគខាងកើត និងភាគខាងត្បូងរាជធានីភ្នំពេញ នៅតាមតម្លៃសមរម្យ។

លោកបានលើកជាឧទាហរណ៍ថា ដីនៅភាគខាងត្បូងរាជធានីភ្នំពេញ តាមបណ្តោយមហាវិថីសម្តេចតេជោ នៅពេលប្រកាសគំរោងទីក្រុងរណប ដីនៅទីនេះមានតម្លៃ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែនៅពេលប្រកាសសាងសង់ផ្លូវ ដីនៅតំបន់នេះបានកើនដល់៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ពេលផ្លូវសាងសង់រួច និងមានគំរោងអភិវឌ្ឍន៍ចាប់ផ្តើម បានធ្វើឲ្យតម្លៃដីនៅតំបន់នេះ កើនឡើងដល់ជាង​២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here