អ្នកជំនាញបង្ហាញពីសក្ដានុពល និងបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២៣

0

 ដោយៈ រតនៈ

       ភ្នំពេញៈ បើទោះជាមានការអះអាងថា វិស័យអលនទ្រព្យនៅកម្ពុជា ហាក់មានការកម្រើកឡើងបន្តិចបន្តួចក្តី អ្នកជំនាញព្យាករណ៍ថាវិស័យដីធ្លីនៅកម្ពុជា នៅតែមានឈានមុខគេ បើប្រៀបធៀបជាមួយផ្នែកផ្សេងទៀតក្នុងវិស័យអចនលទ្រព្យនេះ។

នេះបើតាមការអះអាងរបស់លោកស្រី  អាន សុធីតា  អគ្គនាយិកាគ្រប់​គ្រ​ងក្រុមហ៊ុនអចលនទ្រព្យ PropNex Camnbodia បានប្រាប់ propertyarea.asia ។

លោកស្រីបន្តថា “អ្វីដែលប្រឈមជាងគេ ក្នុងវិស័យអចលនទ្រព្យ គឺបញ្ហាសាច់ប្រាក់ក្នុងការទិញលក់ ( Liquidity) ព្រោះថាអាចនឹងមានការពន្យាពេល ក្នុងការទិញលក់លើវិស័យអចនលទ្រព្យ”។

យ៉ាងនេះក្តី  លោកស្រី អាន សុធីតា អះអាងថា ការទិញលក់ដីធ្លី គឺតែមានតែឈានមុខគេ ក្នុងឆ្នាំ២០២៣ ប៉ុន្តែអាស្រ័យលើទីតាំងដី និងប្រភេទដីផងដែរ។

អ្នកស្រីឱ្យដឹងថា ប្រភេទដីលំនៅដ្ឋានគឺនៅប៉ែកខាងកើត និងប៉ែកខាងត្បូង នៃប្រទេសមានចរន្តទិញលក់ច្រើន ដោយសារនៅតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធ និងខេត្តជាប់មាត់សមុទ្រមួយចំនួនដូចជា ខេត្តកែប កំពត និងកោះកុងជាដើម។

ជាមួយគ្នានេះ លោកផល សម្បត្តិប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនPropNex Cambodia បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី “ឱកាសនៃវិនិយោគឆ្នាំ២០២៣ កាលពីចុងសប្តាហ៍មុនថា ទោះបីជាបញ្ហាកូវីដ បញ្ហាវិបត្តិសេដ្ឋកិច្ចសកលកើតឡើង ប៉ុន្តែវិស័យនេះនៅតែមានសភាពរ៉ឹងមាំនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here