ឧកញ៉ាមួយរូបបោះទុនវិនិយោគវីឡារីសត នៅខេត្តព្រះសីហនុ លើផ្ទៃដីទំហំរហូតដល់៣០០ហិកតា

0

 ដោយៈ ច្រាយ ចំណាន

       ព្រះសីហនុៈ លោកឧកញ៉ាលឹម លាងបានបោះទុនវិនិយោគគម្រោងវីឡារីហ្សត ខេត្តព្រះសីហនុដំបូងគេ ដែលបើកជម្រើសវិនិយោគដល់អតិថិជនល្អបំផុតនិងប្រកបដោយទំនុកចិត្ត។

គម្រោងវិនិយោគនេះ ត្រូវបានដាក់ឈ្មោះKiripark Residence and Resort វិនិយោគនិងអភិវឌ្ឍន៍ដោយលោកឧកញ៉ា លីម លាង នៅលើផ្ទៃដី300ហិចតាសរុបមាន800វីឡា គឺជាគម្រោងវីឡាសម្រាកលម្ហែ ប្រណិតបែបអភិជនធំជាងគេនៅកម្ពុជា។

ជាមួយនឹងអំណោយផល ពីទីតាំងធម្មជាតិដែលមានព្រៃ ភ្នំ និងបឹងធម្មជាតិ Kiripark Residence and Resort នឹងបើកមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលមានលក្ខណៈច្នៃប្រឌិត និងគិតគូដល់ការរស់នៅ ប្រកបដោយផាសុកភាព និងផ្ដល់ផលចំណេញខ្ពស់ដល់អតិថិជន។

លើសពីការវិនិយោគទិញវីឡាសម្រាកលម្ហែ អតិថិជននឹងទទួលបានការធានាជួលត្រលប់រយៈពេល៥ឆ្នាំពេញ ដោយទទួលបានប្រាក់ចំណូលប្រចាំខែ និងការធានាទិញត្រលប់ក្រោយរយៈពេល5ឆ្នាំក្នុងទំហំទឹកប្រាក់ចំណេញ30,000$។

Kiripark Residence and Resort នឹងក្លាយជាគោលដៅសម្រាកលម្ហែ សម្រាប់ទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើ Staff Retreat, Management Retreat ឬ Team Building ដែលគម្រោងនឹងផ្ដល់ជូនបទពិសោធន៍ សម្រាកលម្ហែលំដាប់អភិជននិងមានតែមួយគត់។

គំរោងនេះ មានទីតាំងស្ថិតនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here