China Railway Urban Construction Group នឹងក្លាយជាក្រុមហ៊ុនសាងសង់គម្រោងគីរីផាក រេស៊ីដិន និងរីសតរបស់ក្រុមហ៊ុន Han Thong Investment

0

ភ្នំពេញ/ខេត្តព្រះសីហនុ – ថ្ងៃទី 27 ខែមីនា ឆ្នាំ 2023 – ក្រុមហ៊ុន Han Thong Investment ដែលជាក្រុមហ៊ុនអភិវឌ្ឍ ដ៏លេចធ្លោមួយនៅកម្ពុជា បានប្រកាសថាក្រុមហ៊ុន China Railway Urban Construction Group នឹងជាអ្នកម៉ៅការសាងសង់ទាំងស្រុងសម្រាប់គម្រោងអភិវឌ្ឍ គីរីរីផាក រេស៊ីដិន និងរីសតរបស់ខ្លួន។ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Han Thong Investment ឧកញ៉ា លីម លាង មានគោលបំណងបង្កើតនូវបទពិសោធន៍ដ៏ប្លែក និងមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវដែលចង់គេចចេញពីភាពអ៊ូអរ ស្មុគស្មាញនៅក្នុងទីក្រុង និងចង់ចំណាយពេលវេលាកម្សាន្ត និងរីករាយជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៃបរិស្ថានជុំវិញ។

 

ឧកញ៉ា លីម លាងបានឱ្យដឹងថា គម្រោងរីសតនេះ នឹងរៀបចំឡើងសម្រាប់អ្នកដែលស្រឡាញ់ និងចូលចិត្តការរស់នៅជាមួយធម្មជាតិ។ គ្រប់គ្នាអាចស្រមៃថាទីនេះជារមណីយដ្ឋាន ជាកន្លែងដែលភ្ញៀវទាំងអស់អាចផ្តាច់ខ្លួនចេញពីភាពតានតឹងនៃជីវិតដ៏មមាញឹក និងភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិឡើងវិញ ។ ឧកញ៉ា លីម លាងមានគោលបំណងបង្កើតបរិយាកាសប្រកបដោយផាសុកភាព និងភាពស្ងប់ស្ងាត់ ដែលលើកកម្ពស់ដល់ការរស់នៅដែលអាចសម្រាកលំហែផ្លូវកាយ ភាពស្រស់ស្រាយផ្លូវចិត្ត និងសុខុមាលភាព សុខភាពនៅក្នុងគម្រោងនេះ ដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍ធម្មជាតិពិតៗ និងសម្បូរបែប។

 

គីរីរីផាក រេស៊ីដិន និងរីសត មានទីតាំងនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា និងគ្របដណ្ដប់លើផ្ទៃដីជាង ៣០០ ហិកតា។ ទីតាំងគម្រោងនេះស្ថិតនៅច្រកចេញទី 6 នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្តល់ភាពងាយស្រួលដល់ភ្ញៀវមកពីគ្រប់តំបន់។ ការអភិវឌ្ឍនេះគឺជាទីតាំងដ៏ល្អសម្រាប់ការបង្កើតចំណងមិត្តភាព និងការបណ្តុះបណ្តាលផ្សេងៗ ព្រមទាំងផ្តល់ជូននូវសកម្មភាពសម្រាប់ក្រុមគ្រួសាររីករាយជាច្រើននៅក្នុងបរិយាកាសធម្មជាតិដ៏ស្រស់បំព្រង។

China Railway Urban Construction Group គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited (CRCC) ដែលជាក្រុមហ៊ុនលំដាប់កំពូលមួយក្នុងចំនោមក្រុមហ៊ុនធំកំពូលទាំង3លើតារាង Engineering News-Record’s (ENR) Top 250 Global Contractors និងជាប់ចំណាត់ថ្នាក់ទី 58 ក្នុងចំណោមក្រុមហ៊ុន Fortune Global 500. ជាមួយនឹងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង 110 នៅទូទាំងទ្វីបទាំងប្រាំមួយ ក្រុមហ៊ុនសំណង់នេះបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវប្រតិបត្តិការពោរពេញដោយឧត្តមភាព និងការបង្កើតសហគមន៍ប្រកបដោយនិរន្តរភាព។ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន China Railway Urban Construction Group លោក Luo Jiang Bo បានបង្ហាញពីមោទកភាពរបស់គាត់ដែលត្រូវបានជ្រើសរើសជាអ្នកសាងសង់សម្រាប់គម្រោងគីរីផាក និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកមកកាន់គម្រោងនេះ។

គីរីផាកនឹងមានបរិក្ខាររស់នៅប្រណិតៗជាច្រើនសម្រាប់សកម្មភាពផ្សេងៗ រួមទាំងកន្លែងកម្សាន្តជាច្រើន ការបង្កើតចំណងមិត្តភាពជាមួយមិត្តរួមការងារ ប្រកបដោយសុខុមាលភាព និងផាសុខភាព និងសកម្មភាពបង្កើនភាពរីករាយសម្រាប់ក្រុមគ្រួសារជាដើម។ យើងមានគោលដៅក្នុងការអភិវឌ្ឍទីកន្លែងដែលបង្កើននូវភាពស្និទ្ធិស្នាលរវាងក្រុមគ្រួសារ មិត្តរួមការងារ មិត្តភក្តិ ​ដែល​ស្វែង​រក​បទ​ពិសោធ​ការ​រស់​នៅពោរពេញដោយភាពឯកជន ​និង​ភាពកក់ក្ដៅ។ ជាមួយនឹងស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនរបស់ក្រុមហ៊ុន China Railway Urban Construction Group និងការប្តេជ្ញាចិត្តដូចគ្នា នោះគឺការផ្តល់នូវភាពល្អឥតខ្ចោះ ក្រុមហ៊ុន Han Thong Investment មានក្ដីរំភើបក្នុងការចាប់ដៃគូជាមួយគ្នាដើម្បីនាំមកនូវការអភិវឌ្ឍដ៏គួរជាទីមោទកនេះ។

ក៏ដូចគ្នាជាមួយនឹងក្រុមហ៊ុន China Railway Urban Construction Group ក្រុមហ៊ុន Han Thong Investment មានទំនុកចិត្តក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនសម្រាប់គីរីរីផាក រេស៊ីដិន និងរីសត ដោយបង្កើតកន្លែងមួយដែលផ្តល់នូវគុណតម្លៃពិសិដ្ឋមួយសម្រាប់អ្នកគ្រប់គ្នា និងផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នករស់នៅផ្ទាល់ និងអ្នកមកកម្សាន្តមកពីជុំវិញពិភពលោក។

គម្រោងអភិវឌ្ឍន៍គីរីរីផាក រ៉េស៊ីដិន និងរីសត បច្ចុប្បន្នកំពុងបើកឲ្យទស្សនាមុនពេលបើកលក់ជាផ្លូវការ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង និងការផ្តល់ជូនផ្សេងៗ អ្នកដែលចាប់អារម្មណ៍អាចចុះឈ្មោះនៅគេហទំព័រ Facebook ផ្លូវការរបស់គីរីរីផាក រេស៊ីដិន និងរីសត https://www.facebook.com/kiriparkresidenceandresort ឬទាក់ទងទៅក្រុមហ៊ុនតាមរយៈទូរសព្ទ ឬ Telegram +855 78 422 042។

—————————————————————————————————————————–

អំពី Han Thong ​ Investment

Han Thong Investment គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Han Thong Group។ ក្រុមហ៊ុន Han Thong Group គឺជាក្រុមហ៊ុនដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលបង្កើតឡើងដោយសហគ្រិនកម្ពុជាដ៏ល្បីគឺ ឧកញ៉ា លីម លាង។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2001មក ក្រុមហ៊ុននេះសម្រេចបាននូវកំណើន និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដោយបានបង្កើតអាជីវកម្មជាចម្រុះរួមមាន ការដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្មអន្តរជាតិ ការអភិវឌ្ឍ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ តំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មកសិកម្មជាដើម។

 

ភាពជោគជ័យរបស់ក្រុមហ៊ុននេះត្រូវបានជឿជាក់ថាគឺជាការចូលរួមយ៉ាងសកម្មរបស់អ្នកជំនាញជាង 1,000 នាក់ និង អ្នកគ្រប់គ្រងអន្តរជាតិមកពីប្រទេសផ្សេងៗគ្នា។ Han Thong Group បានបង្កើតប្រព័ន្ធគ្រប់គ្រងដែលធានានូវភាពជោគជ័យជាបន្តបន្ទាប់ទាំងក្រុមហ៊ុនធំ និងអង្គភាពនីមួយៗរបស់ខ្លួន។

ក្នុងនាមជាក្រុមហ៊ុនមេនៃក្រុមហ៊ុនល្បីៗជាច្រើនដូចជា Han Thong Investment, Han Thong Customs Clearance & Transport, Han Thong Consultant, Chhak Kompongsaom SEZ, Han Thong Trading, A-excellent Consultancy, Lotus Lounge, និង Tomich Hill Wines Han Thong Group បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងនាមជាអ្នកដឹកនាំនៅក្នុងវិស័យទាំងអស់នេះ។

ការប្រើប្រាស់គោលការណ៍ស្នូលគឺ “ភាពស្មោះត្រង់ និងសុចរិតភាព” ក្នុងប្រតិបត្តិការរបស់ខ្លួន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះឧត្តមភាព។ Han Thong Group តែងតែពង្រឹង និងអភិវឌ្ឍខ្លួនឯងទៅតាមការប្រែប្រួល និងពេលវេលា ដើម្បីនាំមុខគេក្នុងវិស័យទាំងអស់នេះ។

 

ជាមួយនឹងរចនាសម្ព័ន្ធក្រុមហ៊ុនដ៏រឹងមាំ ភាពប៉ិនប្រសប់របស់សមាជិកទាំងអស់ និងការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យមានភាពល្អប្រសើរ ក្រុមហ៊ុន Han Thong Group មានទំនុកចិត្តខ្ពស់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ទន្ទឹមនឹងនោះក៏ផ្ដល់ឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់ទាំងមូលផងដែរ។

     

default
default

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here