តើលោកជំទាវកែវមុំលើកឡើងពីឱកាស និងបញ្ហាប្រឈមរបស់សហគ្រិនស្ត្រីយ៉ាងដូចម្តេច?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកជំទាវឧកញ៉ាកែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយដល់គេហទំព័រ Property Area Asia ទាក់ទងនឹងតួនាទីសហគ្រិនស្ត្រីនៅក្នុងបរិបទនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមកម្ពុជា និងបញ្ហាប្រឈម ឬវិបត្តិដែលបាននិងកំពុងកើតមាននៅលើសកលលោក។

សូមចាប់អារម្មណ៍លើកម្រងសំណួរ និងចម្លើយ ជាមួយលោកជំទាវឧកញ៉ាតាមលំដាប់លំដោយដូចខាងក្រោមនេះ

សំណួរទី១- ក្នុងនាមលោកជំទាវជាអ្នកវិនិយោគចាស់វស្សាដែលបានបណ្តាក់ទុនបង្កើតសហគ្រាសនាំចេញនាំចូលដោយទទួលបានភាពជោគជ័យក៍ដូចជាបង្កើតគំរោងអភិវឌ្ឍអចលនទ្រព្យ ក្រៅពីកត្តាសន្តិភាពនិងស្ថិរភាពនយោបាយ តើលោកជំទាវយល់ឃើញថាកត្តាអ្វីខ្លះដែលរួមចំណែកក្នុងភាពជោគជ័យក្នុងអាជីវកម្មរបស់លោកជំទាវ?

• ក្រៅពីសន្តិភាពនិងស្ថេរភាពនយោបាយ ដើម្បីរួមចំណែកក្នុងការប្រកបអាជីវកម្មឱ្យទទួលបានជោគជ័យគឺត្រូវមានកត្តារួមផ្សំជាច្រើនដូចជា:

១. ការយល់ដឹង និង ការប្រើប្រាស់ បច្ចេកវិទ្យា ក្នុងការប្រកបអាជីវកម្ម

២. មានគោលនយោបាយដែលគាំទ្រដោយរដ្ឋាភិបាល។

៣. មានការលើកទឹកចិត្តដល់វិស័យឯកជន

៤. អាចទទួលបាននូវប្រាក់កម្ចីក្នុងអត្រា

ការប្រាក់ទាបសមរម្យ និង ការលើកទឹកចិត្តមួយចំនួនពីស្ថាប័នធនាគារឬមីក្រូហិរញ្ញវត្ថុ

៥. ត្រូវមានការរឹតបន្តឹងទៅលើគុណភាព ចំពោះផលិតផលនាំចូល ដើម្បីលើកកំពស់ផលិតផលក្នុងស្រុក

សំណួរទី២ -ថ្មីៗនេះអ្នកជំនាញក៍ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុបានមើលឃើញថាកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចអាស៊ីនាពេលខាងមុខ តើលោកជំទាវមានមតិយោបល់អ្វីខ្លះចំពោះការលើកឡើងខាងលើ?

• លោកជំទាវបានមានប្រសាសន៍គាំទ្រទៅលើអ្នកជំនាញ និងខាងក្រសួងសេដ្ឋកិច្ច ដែលមើលឃើញថាកម្ពុជានឹងក្លាយទៅជាខ្លាសេដ្ឋកិច្ចនៅពេលឆាប់ៗខាងមុខនេះ។ពីព្រោះលោកជំទាវមើលឃើញថាដោយសារស្ថានភាពប្រទេសកម្ពុជាគឺជាប្រទេសដែលមាន:

១. មានសុខសន្តិភាព និងស្ថេរភាពផ្នែកនយោបាយ

២. ប្រទេសកម្ពុជា មិនមានគ្រោះធម្មជាតិ ដូចជា: រញ្ជួយផែនដី បន្ទុះភ្នំភ្លើង ទឹកជំនន់…..។ល។

៣. ប្រទេសកម្ពុជា  សម្បូរទៅដោយធនធានធម្មជាតិ ជាពិសេសកសិផលដែលមានគុណភាពនិងរសជាតិឈ្ងុយឆ្ងាញ់

៤. មានកម្លាំងពលកម្មដែលជាយុវវ័យពេញកម្លាំងធ្វើការ និងមានសមត្ថភាព

៥. រាជរដ្ឋាភិបាលបានបើកទ្វារចំហទទួលអ្នកវិនិយោគពីគ្រប់ទិសទី ដែលអ្នកវិនិយោគមានឱកាសច្រើនទទួលបានការលើកទឹកចិត្តពីរាជរដ្ធាភិបាល ។

៦. ដោយសារ ៥ ចំណុចខាងលើ និងកត្តាផ្សេងៗទៀត ទើបមានអ្នកវិនិយោគជាច្រើនដែលមានបំណងចូលមកធ្វើការសិក្សានិង សម្រេចចិត្តក្នុងការវិនិយោគក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ

៧. ជាអច្ឆរិយៈប្រទេស ដែលបរទេសកំពុងតែចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជា

៨. កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យប្រទេសកម្ពុជានឹងក្លាយទៅជាខ្លាសេដ្ឋកិច្ចអាស៊ី

សំណួរទី៣-តើលោកជំទាវអាចជំរាបបានទេថាតើកម្ពុជាមានសក្តានុពលអ្វីខ្លះដែលអ្នកជំនួញក្នុងស្រុក និងក្រៅប្រទេសបានមើលរំលង?

• អ្វីដែលលោកជំទាវមើលឃើញថាសក្តានុពលប្រទេសកម្ពុជាមានច្រើន តែអ្នកជំនួញ ក្នុងស្រុក និងក្រៅប្រទេសពេលខ្លះបានមើលរំលងមានដូចជា :

១. ជាអច្ឆរិយៈប្រទេស អ្វីក៏មានដូចជា: មានប្រាសាទអច្ឆរិយៈ មានរាប់ពាន់ប្រាសាទទូទាំងប្រទេស ដែលជាទីតាំងតំបន់ទេសចរណ៍ល្អប្រណីត

២. ទីតាំងធម្មជាតិ ដែលអាចអភិវឌ្ឍន៍ទាក់ទាញភ្ញៀវទេសចរណ៍ទាំងថ្នាក់ជាតិ

និង អន្តរជាតិ

៣. ធនធានធម្មជាតិនៅលើគោក និង នៅក្នុងទឹក កសិកម្ម……..។ល។

៤. ខ្វះការកែច្នៃកសិផលក្នុងប្រទេសឱ្យបានត្រឹមត្រូវតាមលក្ខណៈអន្តរជាតិ ។

៥. ការផលិត នូវ វត្ថុធាតុដើម ឬ ផលិតផលសម្រាប់ផ្គត់ផ្គង់ទៅ ឧស្សាហកម្មដទៃ

សំណួរទី៤- តើលោកជំទាវមានអ្វីចង់ផ្តាំផ្ញើរទៅស្ត្រីនានាដែលចង់បង្កើតអាជីវកម្មថ្មីឬពង្រីកអាជីវកម្មដែលមានស្រាប់ខណះពេលដែលស្ថាប័នហិរញវត្ថុពិភពលោកមានដូចជា World Bank និង IMF ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាសំរាប់ឆ្នាំ២០២២-២០២៣ រហូតដល់ទៅជាង ៦%?

• កំណើននៅក្នុងប្រទេសកម្ពុជារហូតដល់ទៅជាង ៦% ជាតួលេខមួយដែលខ្មែរមានមោទកភាពក្នុងខណៈពេលដែលប្រទេសផ្សេងៗមួយចំនួន មានការធ្លាក់ចុះតែប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ និង២០២៣ ទៅវិញ

• ក្នុងនាមលោកជំទាវជាប្រធានសមាគមសហគ្រិនស្ត្រី លោកជំទាវសូមផ្តាំផ្ញើដល់សហគ្រិនស្ត្រីដែលចង់បង្កើតអាជីវកម្មថ្មី ឬ ពង្រីកអាជីវកម្ម នៅក្នុងយុគ ទី ៩ នេះគឺជាយុគរបស់ស្ត្រី និង ជាយុគសម័យឌីជីថល។

ដូច្នេះសូមបងប្អូនដែលជាសហគ្រិនស្ត្រីសូមផ្ដោតអារម្មណ៍ទៅលើការធ្វើអាជីវកម្ម និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅក្នុង ការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានកាន់តែច្រើន និង អាជីវកម្មដែលអាចទាក់ទាញភ្ញៀវទេសចរផងដែរ ។

• ត្រូវមានជំនឿចិត្តខ្លួនឯងថា: ស្ត្រីគឺជាមាតានៃពិភពលោក ស្ត្រីគឺអាចធ្វើអ្វីៗបានទាំងអស់ ស្ត្រីក៏អាចបង្កើតធនធានមនុស្សដ៏អស្ចារ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here