ដោយៈ គង់ សួរិយា
ព្រះសីហនុៈ ក្រុមហ៊ុនHonchen(Cambodia) Limited និងLixin Groupបាន និងកំពុងរៀបចំដាក់បង្ហាញផ្ទាំង3Dដ៏ធំ នៅក្នុងគំរោងអភិវឌ្ឍន៍ចម្រុះរបស់ខ្លូន នាក្រុងព្រះសីហនុ។
ផ្ទាំង3Dនេះ ត្រូវបានដាក់បង្ហាញនៅលើអេក្រង់ធំៗ នៅតាមទីក្រុងនានាមិនឈប់ឈរនាប្រទេសចិន។
នេះមិនមែនជាលើកទីមួយទេ ដែល3Dដែលមើលដោយភ្នែកទទេបានការបង្ហាញខ្លួន ជាសាធារណៈនៅក្រុងព្រះសីហនុ។ អេក្រង់ LEDកោង ដូចជានៅប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបូរី និងកន្លែងផ្សេងទៀត ត្រូវបានបញ្ចូលជាកន្លែងទេសចរណ៍ដែលគួរអោយទាក់ទាញ។
ការជជែកទាក់ទងនឹង”3D បាននិងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក និងពេញនិយមបំផុត។ បទពិសោធន៍នៃការប្រើប្រាស់3D មើលដោយភ្នែកទទេ ដែលមើលទៅដូចជារូបភាពពិត នៅនឹងមុខរបស់យើង។ វាបានធ្វើឱ្យសាធារណជនកាន់តែយល់ច្បាស់ អំពីបច្ចេកវិទ្យាអេក្រង់របស់វា។
មកទល់នឹងពេលបច្ចុប្បន្ននេះ ផ្ទាំង3Dដែលមើលដោយភ្នែកទទេដំបូងបំផុត នឹងមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដែលមានទីតាំងនៅគម្រាងPlatinum Coast ជាគម្រោងអចលនទ្រព្យតែមួយគត់នៅខេត្តព្រះសីហនុ ដែលមានទេសភាពសមុទ្រ នៅខាងមុខនិងភ្នំនៅខាងក្រោយ ជាគម្រោងដែលត្រូវបានវិនិយោគរួម ដោយក្រុមហ៊ុនHonchen(Cambodia) Limited និងLixin Group។
គម្រោង ស្ថិតនៅភូមិសាស្ត្រដ៏ល្អឯកនេះ បូករួមជាមួយការដាក់បញ្ចូលភូមិសាស្ត្រនេះ ជាតំបន់អត្តសញ្ញាណ ក្រុងព្រះសីហនុថ្មី នឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកស្នាក់នៅយ៉ាងច្រើនកុះករនាពេលខាងមុខដ៏ខ្លី។
Platinum Coast នឹងរៀបចំពិធីដាក់ង្ហាញផ្ទាំង3D ដែលមើលដោយភ្នែកទទេ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែមេសា ដែលស្ថិតនៅខាងត្បូង អាកាសយានដ្ឋានខេត្តព្រះសីហនុ ភាគខាងកើតរង្វង់មូលព្រះសិវៈ។
នៅពេលនោះ ទស្សនិកជនទាំងអស់ អាចទស្សនាទិដ្ឋភាពដោយផ្ទាល់ និងទទួលយកបទពិសោធន៍ នៃការមើលផ្ទាំង3Dដែលមើលដោយភ្នែកទទេដ៏រសរវើក៕