ភិបាលត្រៀមដីប្រមាណ១.៤០០ហិចតាសម្រាប់អភិវឌ្ឍន៍ ព្រលានយន្តហោះថ្មីនៅខេត្តរតនគីរី

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលបានត្រៀមដីចំនួន១.៤០០ហិចតាសម្រាប់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីក្នុងខេត្តនេះ នៅពេលអនាគត។

លោកញ៉ែម សំអឿន អភិបាលខេត្តរតនគីរី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី៤ មេសា ២០២៣ បានឱ្យដឹងថា ព្រលានយន្តហោះថ្មី ដែលរដ្ឋាភិបាលបានត្រៀមដីរួច​រាល់ ហើយនោះគឺស្ថិតនៅក្នុងស្រុកលំផាត់ នៃខេត្តរតនគីរី។

លោកបន្តថា “ដីដែលរដ្ឋបានត្រៀម កាលពីមុននោះគឺបានក្លាយជាទីប្រជុំជន កណ្ដាលទីក្រុងទៅហើយ ដូចច្នេះវាមិនអាចសាងសង់ជាព្រលានយន្តហោះបានទេ”។ លោកបន្តថា ទីតាំងព្រលានយន្តហោះ ដែលតត្រូវត្រៀមសាងសង់នាពេលខាងមុខ ត្រូវលើកទៅទីតាំងផ្សេងដែលមានទំហំធំជាង”។

ដោយឡែកទីតាំងចាស់នេះ សម្រាប់ធ្វើជាសួនកម្សាន្តសម្រាប់ពលរដ្ឋក្នុងតំបន់នោះ នឹងត្រូវត្រៀមសាងសង់វិមានឯករាជ្យ ក្នុងខេត្តរតនគីរីផងដែរ ។

លោកអភិបាលខេត្តបានបន្តថា ព្រលានយន្តហោះខេត្តរតនគីរីនេះដែរ គឺបានសិក្សាចប់ហើយ ហើយក៏បានអញ្ជើញមន្ត្រីជំនាញខាងអាកាសចរស៊ីវិល មកពិនិត្យមើលបន្ថែមទៀត  ដែលអាចនឹងត្រូវសាងសង់ពេលណាមួយនោះ គឺត្រូវពិនិត្យជាបន្តបន្ទាប់ទៀត។

លោកញ៉ែម សំអឿនបានបន្ថែមថា ទីតាំងត្រៀមសម្រាប់កសាងព្រលានយន្ដហោះថ្មីនេះ គឺស្ថិតនៅចន្លោះរវាងខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តរតនគីរី ។ ទីតាំងព្រលាយន្ដហោះថ្មីនេះ ជាទីតាំងប្រកបដោយសក្ដានុពលខ្ពស់ ដោយមានចម្ងាយប្រមា​ណ១០០គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី។ យ៉ាងណាក្ដី ថ្វីត្បិតតែដីសម្រាប់ត្រៀមសាងសង់ ព្រលានយន្តហោះអន្តរជាតិ នៅក្នុងខេត្តរតនគីរីបានត្រៀមរួចហើយក្ដី តែមកដល់ពេលនេះ នៅតែមិនទាន់មានក្រុមហ៊ុនណា បានដាក់ទុនសម្រាប់អភិវឌ្ឍន៍ គម្រោងព្រលានយន្តហោះនេះនៅឡើយទេ ហើយលោករំពឹងថាក្រោយស្ថានភាពសេដ្ឋកិច្ចបានប្រសើរ នឹងមានក្រុមហ៊ុនចូលទៅកាន់តំបន់នោះ ដើម្បីសិក្សាពីការដាក់ទុនវិនិយោគ ។

លោកអភិបាលខេត្តរតនគិរីបង្ហាញក្ដីរំពឹងថា នៅពេលខេត្តរបស់ខ្លួនមានព្រលានយន្ដហោះថ្មីនោះ នឹងទទួលបានអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀត ហើយជាផ្នែកមួយក្នុងការជួយរុញ កំណើនសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ព្រលានយន្តហោះមួយទៀត នៅខេត្តមណ្ឌលគីរីដែលគ្រោងថានឹងបើកការដ្ឋាននៅចុងឆ្នាំមុន ឬដើមឆ្នាំនេះ បានប្រកាសពន្យារពេលសាងសង់ដោយមិនទាន់កំណត់ ពេលវេលាជាក់លាក់នៅឡើយ ដោយគម្រោងនោះ បានសិក្សាចប់សព្វគ្រប់រួចរាល់ និងរង់ចាំតែអ្នកជំនាញពីខាងចិនចុះមកសិក្សាបន្ថែមប៉ុណ្ណោះ ។

ក្នុងគ្រាដែលព្រលាយន្តហោះមណ្ឌលគីរី បានប្រកាសសាងសង់នោះ សន្ទុះតម្លៃដីធ្លីបានហក់ឡើងមួយប្រាវ ធ្វើឱ្យវិនិយោគិនក្នុងស្រុកជាច្រើនបានចុះទៅដល់ទីនោះ ដើម្បីស្វែងរកទិញដីនៅក្បែរៗព្រលានយន្តហោះ និងច្រកព្រំដេនកម្ពុជាវៀតណាម តែក្រោយមកសកម្ម​ភាពទិញលក់ ក៏បានថមថយទៅវិញ ក្រោយពីការប្រកាសពន្យារពេលសាងសង់ព្រលានយន្តហោះមណ្ឌលគីរី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here