ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ កសាងមូលដ្ឋានទេសចរណ៍មួយ លើទឹកដីពោរពេញដោយសក្តានុពល និងអច្ឆរិយៈសម្រាប់ខេត្តសៀមរាប អ្នកអភិវឌ្ឈន៍័គំរោងបំពេញរាជ បាននិងកំពុងសម្រេចតាមក្តីស្រម៉ៃ របស់ប្រជាពលរដ្ឋមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបណ្តើរៗ។
ដោយមានទំហំដីជាង៣០០ហិកតា គំរោងនេះ បាននិងកំពុងរៀបចំឡើងតាមដំណាក់កាលរបស់ខ្លូន ដោយការលក់ដីលំហែរក្នុងតម្លៃសមរម្យ សាងសង់ទីកន្លែងលំហែរ ដែលមានបឹង មានបឹងងហ្កាឡូ មានសួនច្បារ មានដើមឈើធំៗរាប់រយដើម ដែលមានប្រភេទខុសៗគ្នា សម្រាប់ជាទីតាំងលំហែរកំសាន្តផង និងសម្រាប់សិក្សាស្វែងយល់ពីអ្នករក្ខវិទូវិទ្យាផងដែរ។
ជាមួយផែនការចំពោះមុខ ការអភិវឌ្ឈន៍គំរោង “បំពេញរាជ”បាននិងកំពុងដើរស្រប តាមគោលនយោបាយរបស់រដ្ឋាភិបាល និងគាំទ្រដល់គោលនយោបាយជាតិ លើការលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគេនឹងទទួលបានផលចំណូលពីវិស័យទេសចរណ៍។
ជាមួយនឹងនិស្ស័យស្រលាញ់បាល់ទាត់ អ្នកអភិវឌ្ឈន៍គំរោងបំពេញរាជ លោកម៉េត មករា និងលោកទៀ សុខាបាននិងកំពុងកសាងថ្នាលយុវជន “សៀមរាបយូណាយធីត” ដើម្បីប្រែក្លាយយុវជនទាំងនេះអាចចូលប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ និងចូលរូមប្រកួតជម្រុះWorld Cupនៅឆ្នាំ២០៣០ផងដែរ។
ការគោរពស្រលាញ់មេដឹកនាំ ពិសេសសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យការដាក់ឈ្មោះគំរោងនេះ ជាការគាំទ្រដល់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលផង ជាការចូលរួមបំពេញរាជឲ្យសម្តេចតេជោ ចូលរួមបំពេញរាជឲ្យលោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត។
គំរោងបំពេញរាជ មានទីតាំងស្ថិតនៅទីរួមស្រុកបន្ទាយស្រី ដែលជាស្រុកមានប្រជាប្រិយភាព និងល្បីល្បាញដោយសារប្រាសាទបន្ទាយស្រី ដែលមានរចនាបទ និងក្បូរក្បាច់រចនាដ៏រសរវើក។
គំរោងនេះក៏ទទួលបានការគាំទ្រ និងការចង្អុលបង្ហាញណែនាំផ្ទាល់ពីលោកទៀ សីហាអភិបាលនៃគណៈអភិបាល ខេត្តសៀមរាបផងដែរ៕