ហាងលក់គ្រឿងសង្ហារឹមលំដាប់ពិភពលោកពង្រីកសាខាទៅកាន់តំបន់ទួលគោក

0

        ដោយៈ សហការី

        ភ្នំពេញៈ តំបន់ទួលគោកបាននិងកំពុងក្លាយជាតំបន់CBD ដែលមានការរីក​ចម្រើនខ្លាំងលើផ្នែកអចលនទ្រព្យ ពិសេសមជ្ឈមណ្ឌលពា ណិជ្ជកម្ម អាគារខុនដូ និងលំនៅដ្ឋានលំដាប់អភិជនដ៏ស្អេកស្កះ។

ដោយមើលឃើញសក្តា​នុពល និងការរីក​ចម្រើ​នឥតឈប់ឈរនេះ ក្រុមហ៊ុនLimperial Home ដែលបាននាំចូលគ្រឿងសង្ហារិមប្រណិត ផលិតផលដើមចេញពីប្រទេសអ៊ីតាលី និងអឺរ៉ុប ត្រូវបានអតិថិជនឱ្យតម្លៃខ្ពស់ និងគាំទ្រខ្លាំង ត្បិតគ្រឿងសង្ហារិមប្រភេទប្រណិតៗ ដែលផលិតឡើងយ៉ាងសម្រិតសម្រាំង ចេញពីប្រទេសដ៏ចំណា​ស់នេះ បានបង្កប់នូវគុណតម្លៃខ្ពស់ តម្លៃសមរម្យ ជាពិសេសនាំមកនូវកិត្យានុភាព ពេលទិញយកមកប្រើប្រាស់ក្នុង វីឡានិង ភូមិគ្រឹះដ៏ស្កឹមស្កៃបានពង្រីកហាងរបស់ខ្លួនទៅកាន់តំបន់នេះ។

ចំណុចគួរឱ្យទាក់ទាញ និងភ្ញាក់ផ្អើល ដែលនឹងធ្វើឱ្យអតិថិជន លាន់មាត់ថា WOW…ពេលមកដល់ បន្ទប់តាំងបង្ហាញគ្រឿងសង្ហារិមនៅ Limperial Home ផ្ទាល់នោះគឺគ្រឿងសង្ហារិម ត្រូវបានរចនាឡើងដោយដៃ និងមានបិទសន្លឹកមាសលម្អបែប Classic លំដាប់អភិជនដ៏មានអំណាចថែមទៀតផង។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលក់គ្រឿងសង្ហារិមដ៏ប្រណិតមួយនេះ បាន​នាំចូល​ឈុតសាឡុង​ លំដាប់​អធិរាជ​ពី​ប្រទេសតួកគី ដែលមាន​ឈ្មោះថា Sultan ប្រែពីភាសា​តួកគី​មាន​អត្ថន័យថា ស្ដេច ឬ​អធិរាជ និងជា​ផលិតផល​របស់Brand ដ៏ល្បីBicer Kardesler Mobilya ហើយ​វា​ក៏ជា​ឈុតសាឡុង​ធំ​បំផុត​ នៃ​Collectionទាំងអស់។

ឈុតសាឡុង​ដ៏អស្ចារ្យនេះ ​មាន​ក្បាច់រចនាយ៉ាងល្អឥត​ខ្ចោះ បង្ហា​ញ​នូវភាពអង្គអាច រឹទ្ធីអំណាចផងដែរ ហើយ​វា​ក៏​មាន​មក​ជាគូ​នឹង​ឈុត​សាឡុង ​ដែលមាន​ឈ្មោះថា Sehrezat ដែលបកប្រែ​ថា ម្ចាស់ក្សត្រី។

Limperial Home (សាខាទំនប់ទួលគោក): អាស័យដ្ឋាននៅ អគារលេខ #80, ផ្លូវទំនប់ទួលគោក 273, សង្កាត់ទួលសង្កែ, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ ឬអាចទាក់ទងមកកាន់លេខ 092 222 441, 061 610 222, 016 610 222៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here