ម៉ាឡេស៊ីគ្រោងអភិវឌ្ឍកំពង់ផែតម្លៃ៦,៣ពាន់លានដុល្លារដើម្បី ប្រកួតជាមួយដៃគូក្នុងតំបន់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេស៊ីបញ្ជាក់ថា ខ្លួនកំពុងបន្តផែនការសាងសង់កំពង់ផែតម្លៃ២៨ពាន់លាន RM(៦,៣ពាន់លានដុល្លារ) ដើ ម្បីបង្កើនសមត្ថភាពគ្រប់គ្រងកុងតឺន័រ និងទំនិញធម្មតានៅមជ្ឈមណ្ឌ លដឹកជញ្ជូនសំខាន់នៃកំពង់ផែ Klang។

កំពង់ផែថ្មី ដែលត្រូវបានគ្រោងទុកសម្រាប់កោះ Carey នេះត្រូវបានកំណត់គោលដៅ លើកំណើនពាណិជ្ជកម្មអន្តរជាតិ នាពេលអនាគត ដោយសម្លឹងមើលកំពង់ផែក្នុងតំបន់ ដែលជាគូប្រជែងដូចជា សិង្ហបុរី ថៃ និងវៀតណាម។

ព័ត៌មានលម្អិតបន្ថែមត្រូវបានលាតត្រដាង ដោយរដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke នៅក្នុងខែមីនា បន្ទាប់ពីគម្រោងនេះត្រូវបានពិនិត្យឡើងវិញ ដោយលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ក្នុងខែកុម្ភៈ។

គម្រោង​នេះ ​ត្រូវ​បាន​គេ​បញ្ឈប់​ក្នុង​ឆ្នាំ២០១៧ ដោយសារ​តម្រូវការ​ទំនិញធ្លាក់ចុះនៅ​កំពង់ផែ Klang។

លោក Anwar Ibrahim ធ្លាប់បានមានប្រសាសន៍ក្នុងខែកុម្ភៈថា “ដើម្បីគាំទ្រដល់ការរីកចម្រើន នៃពាណិជ្ជកម្មអន្តរជាតិ រដ្ឋាភិបាលគាំទ្រចំពោះសំណើរ ក្នុងការអភិវឌ្ឍន៍កំពង់ផែធំថ្មីមួយ នៅកោះ Carey ដោយវិស័យឯកជន។  គម្រោងនេះត្រូវបានគេរំពឹងថា នឹងជំរុញកំពង់ផែ Port Klang ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក”។

លោក Captain K. Subramaniam អ្នកគ្រប់គ្រងទូទៅនៃអាជ្ញាធរ Port Klang បានបញ្ជាក់ប្រាប់កាសែត The Straits Times ថា សមត្ថភាពផ្ទុកបន្ថែមក៏ចាំបាច់ផងដែរ ដើម្បីបំពេញតម្រូវការកើនឡើងនៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងមជ្ឈមណ្ឌលឧស្សាហកម្មដែលកំពុងពង្រីកនៅក្នុង Selangor និងរដ្ឋជិតខាង។

Port Klang ដែលមានទីតាំងនៅតាមច្រកសមុទ្រ Malacca គឺជាទីក្រុងឧស្សាហកម្មដ៏សំខាន់មួយ នៅក្នុង Selangor ដែលជារដ្ឋដ៏សំបូរបែបបំផុតរបស់ប្រទេសម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here