រដ្ឋបាលខេត្តព្រះសីហនុគ្រោងបង្កើតសារមន្ទីរសង្គ្រាមដ៏ធំមួយនៅបាតសមុទ្រដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ​អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហ​នុ​ កំពុង​សហការ​ជាមួយនឹង​ក្រសួង​បរិស្ថាន​ និង​ក្រុមហ៊ុន​ខ្មែរ​ដាយ​គ្រុប​ (​Khmer​ ​Dive​ ​Group​) ​ដើម្បី​សិក្សា​លទ្ធភាព ​បង្កើត​សារមន្ទីរ​សង្គ្រាម​បាត​សមុទ្រ ​នៅ​ជិត​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ​សម្រាប់​ទេ​ចរ​ណ៍​មុជទឹក​ចុះទៅ​ទស្សនា​ យុទ្ធ​បក​រ​ណ៍​សង្គ្រាម​នៅ​ទីនោះ​។​

គម្រោង​ថ្មី​នេះ ​ត្រូវ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន ​ក្នុង​កំឡុង​ពេល​ដែល​ក្លិ​ប​អ្នក​កាសែត​កម្ពុជា​ (CCJ) ​ដឹកនាំ​អ្នក​សារ​ព័ត៌មាន​ប្រមាណ​​៣​០​នាក់​ មកពី​១​៨​ស្ថាប័ន ​ជា​លើក​ដំបូង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ រយៈពេល​៣ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ដល់​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​ទេសចរណ៍ ​និង​រដ្ឋា​បាល​ខេត្ត​ព្រះ​សី​ហ​នុ​។

DCIM100GOPROGOPR6935.JPG

លោក​ ​ឡុង​ ​ឌី​ម៉ង់ ​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​នៅ​ប្រជុំកោះ​តា​គាវ​ ដែល​ស្ថិតនៅ​ក្បែរ​មូលដ្ឋាន​កង​ទ័ព​ជើងទឹក​រាម ​មាន​យុទ្ធ​បក​រ​ណ៍​សង្គ្រាម​ ​ដែល​មួយ​ចំនួនជា​យុទ្ធ​បក​រ​ណ៍ ​តាំងពី​សម័យ​សង្គ្រាមលោក​លើ​កទី​២។

លោក​បាន​បញ្ជាក់​ថា​  “នៅ​ទីនោះ​មាន​យន្តហោះ​ច​ម្បាំ​ង​មួយ​ចំនួន ​កាល​ពីសម័យ​សង្គ្រាម​លោក​លើក​ទី​២​ ​បាន​ធ្លាក់​លិច​ចុះទៅ​បាត​សមុទ្រ​”។​ លោកបន្តថា “​ដូច្នេះ​ប្រសិនជា​មានការ​គាំទ្រ​ ​អាជ្ញាធរ​ខេត្ត​នេះ​នឹង​ប្រែក្លាយ​ទីកន្លែង​នោះ​ ​ជា​សារមន្ទីរ​សង្គ្រាម​បាត​សមុទ្រ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ទេ​ច​រណ៍ ដែ​ល​មានបំណង​ទស្សនា​ក​ម្សាន្ត​នៅ​បាត​សមុទ្រ​”។​

លោក​បន្តថា​ “ការ​បង្កើត​សារមន្ទីរ​នេះ​នៅ​បាត​សមុទ្រ​ ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ ​ហើយ​សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​ជា​អ្នក​ចូលចិត្ត​ដាយ​ (​Dive​) ​ម្នាក់​ផង​ដែរ​”។​លោកបន្តថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អាច​ហាត់​រៀន​ដាយ​វី​ង​ ​ដើម្បី​ចុះ​ទៅ​ទស្សនា​នូវ​អ្វី​ដែល​យើង​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​បាត​សមុទ្រ​ ​បន្ទាប់ពី​រមណី​យដ្ឋា​ន​ឬ​ឧទ្យាន​ជាតិ​នៅលើគោក​”។​

លោក​ឡុង ឌីម៉ង់បានអះអាងថា​ “នៅ​ទីនោះ​មាន​យុទ្ធ​បករណ៍ ​ដូចជា​យន្ត​ច​ម្បាំ​ង​ ​រថក្រោះ​ ​និង​យុទ្ធ​បក​រ​ណ៍​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែល​បាន​លិច​ទៅ​បាត​សមុទ្រ ​នៅ​ទីនោះ​ដោយ​យើង​រក្សា​វា​ក្នុង​ស្ថានភាព​ដដែល​ ​ហើយ​យើង​នឹង​រៀបចំ​រចនា​ស​ម្ព័​ន ​តាម​បច្ចេកទេស​ដែល​គិតគូរ​ ដល់​សុវត្ថិភាព​​ទេសចរ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​”។​

ទោះ​យ៉ាង​ណា​ក្តី ទំហំ​ថវិកា​ និង​រយៈ​ពេល​វេលា​នៃ​ការ​រៀបចំ​បង្កើត​សារមន្ទីរ​នេះ​ ​លោក​ ​ឡុង​ ​ឌីម៉ង់ ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ ​ព្រោះ​វា​កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​ ដែល​ត្រូវ​ពិភាក្សា​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ ​និង​ដៃគូ​ពាក់ព័ន្ធ​ដទៃទៀត​។​ ​

ម្យ៉ាងទៀត​ ​គឺ​ត្រូវធ្វើ​សំណើ​ដាក់​ជូន​រដ្ឋាភិបាល​ ​ដើម្បី​អនុម័ត​អំពី​ការ​កំណត់​ទីតាំង​ជាក់លាក់​មួយ​ ​ព្រោះ​សារមន្ទីរ​ដែល​គ្រោង​នឹង​បង្កើត​ឡើង​នេះ ​នៅក្បែរ​មូល​ដ្ឋាន​កង​ទ័ព​ជើងទឹក​រាម​។​

ខេត្ត​ព្រះ​សី​ហ​នុ ​​មាន​ឥទ្ធិពល​ទេសចរណ៍​ដ៏​សំខាន់​មួយ ​ដោយ​សារតែ​ខេត្ត​នេះ ​មាន​ចំនួន​កោះ​រហូត​ដល់៣​២​កោះ​ ​ហើយ​ផ្នែក​ដ៏​សំខាន់​មួយទៀត​ ដែល​មនុស្ស​គ្រប់គ្នា​មិនសូវ​ចាប់អារម្មណ៍​ ឬ​មើល​រំលង​នោះ​ ​គឺ​រមណីយដ្ឋាន​បាត​សមុទ្រ​ ​ដែល​គេ​សំដៅ​ដល់​វិ​ស័យ​ទេ​ចរ​ណ៍​បាត​សមុទ្រ​។​ ​

រមណីយដ្ឋាន​នេះ​ ​គឺ​សម្រាប់​ទេសចរ​ចុះ​ដាយ (​Dive​)ដើម្បី​ទស្សនា​ផ្កាថ្ម​ ​ត្រី​កម្រ ​និង​ជី​វ​ចម្រុះ​សំខាន់​ផ្សេងៗ​ទៀត ​ដែល​មាននៅ​ទីនោះ​ ​ខណៈ​ធនធាន​ធម្មជាតិ​ទាំង​អស់​មាន​ ដោយ​ក​ម្រ​នៅ​ប្រទេស​ដទៃពី​កម្ពុជា​។

លោក​ ​ឡង់​ ​ឌី​ម៉ង ​បាន​មានប្រសាសន៍ថា​ ទាក់ទង​នឹង​ទេស​ចរណ៍​បាត​សមុទ្រ​នា​ពេល​បច្ចុប្បន្ន ​មិន​ទាន់​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​នៅ​ឡើយ​ទេ​ ​ព្រោះ​ប្រហែលជា​ពួកគេ​មិនទាន់​បាន​ដឹង​ ​ហើយ​ការ​ផ្សព្វផ្សាយ​ពី​ស​ក្កានុ​ពល​ទៀតសោត ​នៅ​មិន​ទាន់​បាន​ទូលំទូលាយ​ផង​ដែរ​។​

លោក​បញ្ជាក់​ថា​ ​នៅ​កោះ​រ៉ុ​ង​ និង​នៅ​តាម​កោះ​ផ្សេងទៀត​សុទ្ធ​តែ​មាន​ប្រជុំ​ដោយ​ផ្កាថ្ម​ស្អាត​ៗ​ ​ហើយ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​កំពុង​រៀបចំ​អភិ​រក្ស​ជី​វ​ចម្រុះ​ជុំវិញ​កោះ​ ​ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ខូចខាត​ដោយ​ការ​នេសាទ​។​

លោក​បាន​លើកឡើង​ទៀតថា​ ​បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ក្រុមហ៊ុន​ខ្មែរ​ដាយ​គ្រុប​(​Khmer​ ​Dive​ ​Group​) ​និង​សមាគម​ដទៃទៀត​ ដែល​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​ ​ជួយ​ថែរក្សា​ជីវៈ​ចម្រុះ​ ​និង​ជំរុញ​ទេសចរ​មកលេង​រមណី​ដ្ឋា​ន​នៅ​បាត​សមុទ្រ​ ​ប៉ុន្តែ​ទេសចរ​ដែល​មានបំណង​មក​ទស្សនា​នៅ​បាត​សមុទ្រ​ ​គឺ​ត្រូវ​ហ្វឹកហាត់​ដាយ​វី​ង​ (​D​i​v​in​g​) ​ជាមុន​សិន​។​

លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេ​ចរ​ណ៍ ​បាន​លើក​ឡើង​ថា​ ​“ទេសចរណ៍​បាត​សមុទ្រ​ មាន​ស​ក្តានុ​ពល​ខ្លាំង​ណាស់ ​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ណ៍ ​ហើយ​នៅ​ពេល​ពួកគេ​ធ្វើ​ដាយ​វី​ង​ (​D​i​v​in​g​) ​ចុះទៅ​ទស្សនា​នៅ​បាត​សមុទ្រ​ ​គឺ​ត្រូវ​បាន​ឆ្មាំ​ចុះទៅ​ជាមួយ​ ​ដើម្បី​បង្ការ​ពួក​គេ​កាច់​ផ្កាថ្ម​ និង​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ ពេល​ដែល​ពួក​គេ​វង្វេង​ផែនទី​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here